ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

អ្នកដែលកើតដំបៅទឹកនោមផ្អែម កើតពិសលេបថ្នាំមិនត្រូវ ប្រតិកម្មអាឡែហ្ស៊ីស្បែក សត្វមានពិសខាំ ឬទិច សូមជួយដល់អ្នកដែលមានទុក្ខផងមិនអស់ប្រាក់ទេដូចជាការធ្វើបុណ្យផងដែរ!

08-May-2019 03:58 PM

រូបភាព


ដោយ: Uddam

រកបានហើយ អ្នកដែលកើតដំបៅទឹកនោមផ្អែម កើតពិសលេបថ្នាំមិនត្រូវប្រតិកម្មអាឡែហ្ស៊ីស្បែក សត្វមានពិសខាំ ឬទេច។ សូមជួយដល់អ្នកដែលមានទុក្ខផងមិនអស់ប្រាក់ទេដូចជាការធ្វើបុណ្យផងដែរ!

Image may contain: one or more people and closeup

ថ្ងៃនេះខ្ញុំបង្ហាញបង្អូនទាំងអស់គ្នា ដែលនៅក្នុងបណ្ដាញ Fb អោយបានដឹង និងស្គាល់ច្បាស់បន្ថែមទៀតអុំពីរុក្ខជាតិដែលមានប្រយោជ៍សុំខាន់ដែលអាចជួយជីវិតមនុស្ស និងសត្វអោយរួចផុតពីគ្រោះថ្នាក់បាន។

Image may contain: one or more peopleរុក្ខជាតិនេះឈ្មោះដើម ម្ជុលពេជ្រ វាអាចជួយព្យាបាលជម្ងឺដូចជា ដំបៅទឹកនោមផ្អែម គ្រុនឈាម ពងបែកក្នុងមាត់ កើតរឺម បូសឈឺធ្មេញ ពស់ចឹកក្អែបខាំ ខ្ទួយទិច វាអាចបង្ក្រាបពឹសបានគ្រប់មុខ ទាំងជម្ងឺពឹស ទាំងសត្វពឹសចឹក ឬ ទិច ដ៏ពូកែសាកសិទ្ធ។

 

Image may contain: one or more peopleImage may contain: plant, outdoor and nature

ប្រសិនបើយើងសង្សយ័នៅក្នុងខ្លួនយើងប្រហែលជាកើតពឹសយើងត្រូវបេះស្លឹកដែលចាស់ៗចុំនួន ៧ឬ ឮ៨សន្លឹក លាងទឹកអោយស្អាត ដាក់ចូលក្នុងមាត់ហើយទំពារវាអោយម៉ត់បន្តិចសឹមផឹកទឹកតាមក្រោយ មួយថ្ងៃបីដង ក្រោយបាយរួច វាមានប្រសិទ្ធភាពខ្លាំងណាស់។

Image may contain: plant, outdoor and nature

Image may contain: plant and nature

ក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ធ្លាប់ប្រើទើបដឹងច្បាស់ពីផលប្រយោជ៏របស់វា ជាពិសេសមួយអាទិត្យមុននេះខ្ញុំបានឈឺដូចក្មួយស្រីនេះអញ្ចឹង កាលពីក្បាលព្រលប់ខ្ញុំមិនបានឈឺអ្វីទាំងអស់ ដល់ពេលខ្ញុំគេងលក់ ដល់ម៉ោង២ ភ្ញាក់ដឹងខ្លួន ស្រាប់តែឈឺជើង ឈឺកន្លែងដូចក្មួយស្រីអញឹង ឈឺយ៉ាងខ្លាំងមិនអាចដើរចូលបន្ទប់ទឹកបាន ខ្ញុំបានសង្យយ័ថាកើតពឹស ខ្ញុំក៏ញាំស្លឹកវាមួយថ្ងៃបីដង ក្រោយមកវាក៏បានជាដូចធម្មតាវិញ បើយើងកើតពឹសមើលថ្នាំពេទ្យមិនងាយត្រូវទេ ដូចក្មួយស្រីជាដើម ( សូមបញ្ជាក់ បើយើងញាំវា ញាំល្មមតែបាត់ឈឺឈប់ញាំ)។

Image may contain: plant, outdoor and natureImage may contain: plant, outdoor and nature

សម្រាប់ដំបៅទឹកនោមផ្អែម យើងអាចបុកស្លឹក ឬទ្រួយវាបិទកន្លៃងដែលរបួសបន្ថែមទៀតដើម្បីឆាប់ជា ហូបផង បុកបិទមុខរបួសផងឆាប់ទទួលបានប្រសិទ្ធភាព។
ការទទួលបានលទ្ធផល និងប្រភពផ្ទាល់ពី៖ Chantha Long

Image may contain: plant, flower, nature and outdoorImage may contain: plant

លើសពីនេះវាមានលក្ខណៈសម្បត្តិត្រូវបានប្រើដើម្បីព្យាបាលជំងឺស្បែក ប្រតិកម្មអាឡែហ្ស៊ី ការរលាក ឆ្កែខាំ សត្វមានពិសខាំ ឬទិច ដោយបុកស្លឹកវាយកទៅលាប ឬបិត។ ឆ្កែខាំត្រូវយកស្លឹក១ក្តាប់បុកលាយបាយកកបិតលើមុខរបួស។

Image may contain: plant

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។