ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ដាំ​ដុះប៉េងប៉ោះ​ក្នុង​ផើង​ងាយៗ

08-May-2019 04:54 PM

រូបភាព


ដោយ: Uddam

+ការបណ្តុះ​គ្រាប់ពូជ​
-ត្រូវ​រៀបចំ​ថ្នាល​សម្រាប់​ដាំ​ដុះ នៅក្នុង​ធុង​ស្នោ​ក៏បាន ឬ​ផើង​ក៏បាន​
-ក្រោយ​រៀបចំ​រើស​ពូជ​ដែល​អ្នក​ចង់​ដាំ​ដុះ​ហើយ ត្រូវ​យក​ពូជ​ប៉េងប៉ោះ (​ទុំ​) ទាំងនោះ មក​ហាន់​ជា​ចំណិតៗ ទទឹង​-ស្រោច​ទឹក​លើ​ដី​ក្នុង​ថ្នាល​ឱ្យ​ជោគ រួច​ដាក់​តម្រៀប​ចំណិត​ប៉េងប៉ោះ​ទាំងនោះ នៅលើ​ដី​ក្នុង​ថ្នាល រួច​រោយ​ដី​កប់​ពីលើ​
-បន្ត​ស្រោច​ទឹក​រហូត​ដុះ​ពន្លក​កូន​ប៉េងប៉ោះ​
+ការរៀបចំ​ដាំ​ដុះ​
-ត្រូវ​ជ្រើសរើស​ផើង​ត្រឹមត្រូវ តាម​ទំហំ​កូនដើម​ប៉េងប៉ោះ (​ជារួម គឺ​ត្រូវ​ជ្រើសរើស​ផើង​ស្រប​តាម​ទំហំ​ដើម​ជាក់ស្តែង​)-ដី​ដែល​មាន​ជីជាតិ ដី​លាយ​ជីកំប៉ុស្ត​
-កំណាត់​ឈើ​ឫស្សី​សម្រាប់​ធ្វើ​ជា​បង្គោល​ឱ្យ​កូន​ប៉េងប៉ោះ​អាស្រ័យ​លំនឹង​
+ការដាំដុះ
-លាង​សម្អាត​ផើង​របស់​អ្នក ដែល​ត្រៀម​សម្រាប់​ដាំ​ដុះ រួច​ហាល​ពន្លឺ​ថ្ងៃ​ឱ្យ​ស្ងួត ដើម្បី​សម្លាប់​មេរោគ​
-ចាក់​ដី​ចូល​ក្នុង​ផើង​ក្នុង​កម្រិត​ពេញ​ល្មម​-ដក និង​ដាក់​កូន​ប៉េងប៉ោះ​ដែល​បាន​បណ្តុះ​ចេញពី​ក្នុង​ថ្នាល មក​ដាំ​ក្នុង​ផើង​ដោយ​កប់​ក្នុង​ជម្រៅ​ជ្រៅ រួច​លប់​ដី​ឱ្យ​ស្អាត​នៅ​គល់​ប៉េង​ប៉ោះ​
-ដាក់​កំណាត់ឈើ​ឫស្សី​ធ្វើ​ជា​បង្គោល​សម្រាប់​ឱ្យ​ប៉េងប៉ោះ​វា​ឡើង និង​ដើម្បី​ជា​លំនឹង​ដល់​ដើម​ប៉េង​ប៉ោះ​
-ស្រោច​ទឹក​ក្រោយ​ដាំ​ដុះ​
+ការថែទាំ
-ត្រូវ​ស្រោចស្រព​ទឹក​ឱ្យបាន​ទៀងទាត់ (​ព្រឹក​និង​ល្ងាច​) និង​ច្រើន តែ​កុំ​ច្រើន​ជោគជាំ​ពេក ព្រោះ​រុក្ខជាតិ​នេះ ត្រូវការ​ទឹកជា​ចាំបាច់​ដើម្បី​លូតលាស់-ឧស្សាហ៍​ពិនិត្យមើល​ដី​ដែល​ដាំ​ដុះ ត្រូវ​រក្សា​សំណើម​ឱ្យ​ដី​ជានិច្ច (​ត្រូវ​ចាំ​ថា បើ​ដី​ក្តាំង មិនសូវ​មាន​ជាតិ​ទឹក នោះ​នឹង​ធ្វើឱ្យ​ដើម​ខ្សោយ​)
-ត្រូវ​បំប៉ន​ដើម តាមរយៈ​ដាក់​ជីធម្មជាតិ​ផ្សេងៗ​
-រក្សាទុក​ផើង​ដំណាំ​ក្នុង​ទីតាំង​មួយ​ដែល​អាច​ជួយ​ឱ្យ​ប៉េងប៉ោះ​ទទួលបាន​ពន្លឺ​ព្រះអាទិត្យ​គ្រប់គ្រាន់ (​ជាទូទៅ ដំណាំ​ប្រភេទ​នេះ ត្រូវការ​ពន្លឺព្រះអាទិត្យ ចាប់ពី​៦​ម៉ោង​ឡើងទៅ ឬ​ល្អ​បំផុត​ចាប់ពី​៨​ម៉ោង​ឡើងទៅ​)-កាត់​ស្លឹក​ចាស់ៗ​ចេញ និង​សម្អាត​ស្មៅ​ចេញពី​គល់​ដំណាំ​
-ឧស្សាហ៍​ពិនិត្យមើល​សត្វល្អិត​បំផ្លាញ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត