ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីងាយៗដើម្បីធ្វើជ្រក់ផ្កាអង្គាដី !!

08-May-2019 06:23 PM

រូបភាព


ដោយ: Uddam

ខាងក្រោមជាវិធីធ្វើជ្រក់ផ្កាអង្គាដី៖

+គ្រឿងផ្សំ

-ផ្កាអង្គាដី1គីឡូក្រាម
-ទឹកស្អាត2ចានគោម
-ស្ករត្នោត2ស្លាបព្រាបាយ


-ទឹកអង្ករ2ចានក្រឡូង(ទឹកអង្ករដែលលាងមុនដាំបាយ)
-អំបិល1/2 ចានគោម
-ទឹកដូង1ចានគោម
+វិធីធ្វើ

1.យកសសៃផ្កាអងា្កដីចេញ ហើយលាងទឹកឱ្យស្អាត រួចទុកក្នុងកញ្ច្រែងឱ្យស្ងួតទឹក

2.យកស្ករត្នោត ទឹក ទឹកអង្ករ អំបិល និងទឹកដូងដាក់ចូលក្នុងកូនចានផើងហើយកូរឱ្យចូលគ្នា បន្ទាប់មកចាក់ចូលក្នុងក្រឡ/ដបសម្រាប់ធ្វើជ្រក់ផ្កាអង្កាដី

3.បិទគម្របឱ្យជិតហើយយកទៅដាលថៃ្ងឱ្យបាន3ថ្ងៃទើបអាចយកមកបរិភោគបាន៕