ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើតៅហ៊ូឆាបន្លែគ្រប់មុខ

09-May-2019 08:29 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ តៅហ៊ូ ២-៣ដុំ, បន្លែមាន ការ៉ុត ស្នៀតពោត ផ្កាខាត់ណា សណ្តែកបារាំង មួយមុខ ៣០ក្រាម, ខ្ទឹមចិញ្រ្ចាំ ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ស្ករស ១-២ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.យកការ៉ុតចិតជាបន្ទះស្តើងល្មម ស្នៀតពោតកាត់ជាពីរ ឬបីកង់ ផ្កាខាត់ណាកាត់ជាដុំតូចល្មម

២.យកតៅហ៊ូកាត់ជាដុំតូចល្មម រួចយកទៅដាក់ចៀនអោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក

៣.បន្ទាប់មកដាក់ខ្ទឹមចិញ្រ្ចាំចូលខ្ទះ រំលីងអោយឈ្ងុយ រួចដាក់បន្លែទាំងអស់ចូល ឆាត្រលប់ចុះឡើងអោយបន្លែឆ្អិនបន្តិច

៤.ហើយដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូល ជាការស្រេច៕

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ