ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

សូមចែករំលែកបងប្អូនដែលចង់ដឹងពីបច្ចេកទេសដាំម្ទេស ដែលឆាប់ទទួលបានផល និងបានផ្លែច្រើន !!

09-May-2019 09:19 AM

រូបភាព


ដោយ: Uddam

+ការត្រៀមដីក្នុងការដាំម្ទេស
ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលល្អបំផុតគឺ ដីដែលមិនជាំទឹក ហើយគួរភ្ជូរត្រឡប់ហាលចោលពី 7-10 ថ្ងៃ សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វឬជីសរីរាង្គ។

+វិធីបណ្តុះកូន
គួរបណ្តុះកូននៅលើថ្នាលជាមុនសិនដោយខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់ហើយត្រាំទឹក1យប់រួចយកទៅលាងក្នុងទឹកដែល កំពុងហូរយ៉ាងហោចណាស់30នាទីយកគ្រាប់ម្ទេសដែលខ្ចប់នឹងក្រណាត់រក្សាទុកនៅកន្លែងដែលស្ងួត ហើយម្លប់ 2-3 ថ្ងៃទៀត។ នៅពេលដែលគ្រប់ម្ទេសដុះចេញឬសពណ៌សតូចៗ សឹមយកទៅបណ្តុះ។

+បច្ចេកទេសក្នុងការដាំ
ក្រោយពេលបណ្តុះកូនបាន 2-3 សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរកាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង 1 ឬ1 ថ្នាំដៃកន្លះ។

នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ គួរដាំទុកចន្លោះរវាងដើមនីមួយៗ ប្រវែង 50 សម. ទុកចន្លោះចន្លោះរវាងជួរនីមួយៗ 70 សម.។ ប្រសិនជាលើកជាថ្នាលគួរទុកទទឹង1មប្រវែង 20ម.ចន្លោះសម្រាប់ដើរ0.5ម។

+ការដាក់ជី
ក្រោយពេលដាំបាន 20-25 ថ្ងៃ ឬអាចសង្កេតមើលដើមម្ទេស ដោយជ្រួយដីដាក់ជីសរីរាង្គ ឬជីលាមសត្វ។