ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើស្ងោរជ្រក់បង្កង ងាយ!

09-May-2019 09:30 AM

រូបភាព


ដោយ: Uddam

+ គ្រឿងផ្សំ៖-ស្លឹកក្រូច ៥ សន្លឹក-ស្លឹកខ្ទឹម ២ ដើម ហាន់តូចៗល្មម-គល់ស្លឹកគ្រី១ ដើម-ជីនាងវង ហាន់តូចៗល្មម-បង្កង ៥០០ ក្រាម បកអោយស្អាតហើយយកក្បាលចេញ-ផ្សិត ៣០០ ក្រាម (ផ្សិតចំបើង)-ទឹកត្រី១ ស្លាបព្រាបាយ-អំបិល១ ស្លាបព្រាកាហ្វេ-ស្កសរ១ ស្លាបព្រាបាយ-អំពិលទុំ១ ស្លាបព្រាកាហ្វេ(ធ្វើអោយទៅជាទឹកអំពិល)
-ដំុស៊ុបខ្នរ១ ស្លាបព្រាកាហ្វេ បំបែកអោយតូចៗ-ខ្ទឹមស ៣ កំពឹស ដំអោយបែកអោយតូចៗ+ វិធីធ្វើ៖១-ជាដំបូងអ្នកដាក់ឆ្នាំងដាំទឹកសិន ពេលដែលទឹកពុះអ្នកដាក់ដុំស៊ុបដែលបានបំបែករួចហើយ ១ ស្លាបព្រាកាហ្វេ, ស្លឹកក្រូច, គល់ស្លឹកគ្រៃ, ខ្ទឹមស ហើយគ្របមួយសន្ទុះសិន។២-មួយសន្ទុះក្រោយមកទើបអ្នកដាក់បង្កង និងផ្សិតចូលរង់ចាំបន្តិចអោយទឹកពុះម្តងទៀត។៣-ក្រោយពីទឹកពុះម្តងទៀតហើយអ្នកត្រូវដាក់ទឹកត្រី១ ស្លាបព្រាបាយ, អំបិល១ ស្លាបព្រាកាហ្វេ, អំពិល១ ស្លាបព្រាកាហ្វេរង់ចាំបន្តិចដែរទើបដាក់ស្លឹកខ្ទឹម និងជំនាវងចូលនោះជាការរួចស្រេច។សម្រួលអត្ថបទ៖ខ្ទឹមស