វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: សាច់ដូងក្រអូប ៤០០ក្រាម, ទឹកដូងក្រអូប ១លីត្រ, ខ្ទិះដូង ៦០០មីលីលីត្រ, ស្ករស ១៥០ក្រាម, ម្សៅចាហួយ ១៥ក្រាម, អំបិលបន្តិច។
វិធីធ្វើ:
១.ចាក់ទឹកដូងចូលឆ្នាំង ដាក់ម្សៅចាហួយចូល កូរចូលគ្នាឲ្យសព្វទុកឲ្យពុះ រួចដាក់ស្ករសចូល កូរចូលគ្នា ហើយដាក់អំបិលចូល កូរចូលគ្នាឲ្យសព្វទុកឲ្យពុះ
២.បន្ទាប់មកដាក់សាច់ដូងចូល គ្របទុកឲ្យពុះ រួចកូរតិចៗ ហើយដាក់ខ្ទិះដូងចូល បិទភ្លើងចង្ក្រាន កូរចូលគ្នាតិចៗឲ្យសព្វ
៣.រួចរាល់អស់ហើយយកចាក់ចូលដូង ឬចាក់ចូលចាន កែវ ពុម្ព តាមចំណូលចិត្ត រួចទុកឲ្យត្រជាក់ ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ