ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ដាំ​ដើម​ស្ពឺ​ក្នុង​ផើង​

09-May-2019 01:11 PM

រូបភាព


ដោយ: Uddam

+ការរៀបចំ​ដាំ​ដុះ
-ផើង​ដំណាំ​ដែល​មាន​ទំហំ​ធំ​ល្មម
-ដី​ដែល​មាន​ជីជាតិ សមរម្យ​សម្រាប់​ដាំ​ដុះ ងាយ​ហូរ​ទឹក និង​មាន​សារធាតុសរីរាង្គ​ចិញ្ចឹម​ច្រើន​-គ្រាប់ពូជ​ស្ពឺ ដែល​មាន​គ្រាប់​ធំ និង​ក្រាស់ មាន​សុខភាព​ល្អ
+ការដាំដុះ
-ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំ ក្នុង​កម្រិត​ពេញ​ល្មម​
-ស្រោច​ទឹក​លើ​ដី​ដែល​យើង​រៀបនឹង​ដាំ​នោះ​ឱ្យ​ជោគ​-យក​គ្រាប់​ស្ពឺ​កប់​ដី​ក្នុង​ជម្រៅ​ង​ពីរ​ថ្នាំងដៃ រួច​យក​ដី​មក​រោយ​លុប​ពីលើ​វិញ​
-ស្រោច​ទឹក​២​ដង ក្នុង​មួយ​ថ្ងៃ (​ព្រឹក និង​ល្ងាច​)
-រក្សាទុក​ផើង​ដំណាំ​ក្នុង​ទីតាំង​មួយ​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់+ការថែទាំ
-ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ នៅ​ពេល​កូន​ស្ពឺ​នៅ​ក្មេងខ្ចី​
-គួរ​រក​ជីកំប៉ុស្ត និង​ជីលា​មក​សត្វ មក​ដាក់​បំប៉ន​ដើម​បន្ថែម ដើម្បី​កែលម្អ​ស្ថានភាព​ដី​+ការប្រមូល​ផល
-ស្ពឺ​នឹង​ឱ្យ​ផល​បន្ទាប់​ដាំ​ដុះ បាន​រយៈពេល ៣​ឆ្នាំ (​វា​នឹង​ចេញ​ផ្កា​មុន​រយៈពេល​២​ខែ មុន​នឹង​ចេញ​ជា​ផ្លែ​)
-ផ្លែ​របស់​វា​មាន​ពណ៌​លឿង​-​បៃតង និង​មាន​ប្រវែង​១២​ស​.​ម ជាទូទៅ វា​មាន​ខ្នែង ៥ ដែល​មាន​រូបរាង​ដូច​ទៅនឹង​រូប​ផ្កាយ​ប្រាំ​ដូច្នោះ​ដែរ-នៅពេល​សំបក​របស់​ស្ពឺ​មាន​ពណ៌​លឿង នោះ​វា​បញ្ជាក់​ថា ស្ពឺ​ទុំ​ហើយ ។ វា​មាន​រសជាតិ​ផ្អែម និង​ជូរ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត