វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-ម្នាស់ 150ក្រាម -បង្គារស្រុះរួច 3ក្បាល-ខ្ទឹមបារាំង 3បន្ទះ ហាន់ស្តើងៗ-គីនឆាយ 1ស្លាបព្រាបាយ ហាន់ជាសរសៃរៗ-ជីរណា-ជីនាងវង-ទឹកត្រី 0,5 ស្លាបព្រាបាយ-អំបិល 0,5ស្លាបព្រាកាហ្វេតូច-ស្ករស 1ស្លាបព្រាកាហ្វេ តាមការចូលចិត្ត-ម៉្សៅស៊ុប 0,5ស្លាបព្រាកាហ្វេ-ខ្ទឹមក្រហម 1មើម+ម្ទេស 1-2ផ្លែ ដាក់តាមការចូលចិត្ត+ខ្ទឹមស 2កំពឹស យកបុកបញ្ចូលគ្នា
+របៀបធ្វើ៖-យកចានដែកដាក់ទឹកត្រី អំបិល ស្ករស ម៉្សៅស៊ុប ខ្ទឹមក្រហម ខ្ទឹមស ម្ទេស (ដែលបុករួច) កូរចូលគ្នាអោយសព្វ រួចដាក់បង្គារដែលស្រុះរួច និងសាច់មាន់ចូល ច្របល់អោយសព្វ ដាក់ម្នាស់ គីនឆាយ ខ្ទឹមបារាំង ចូល ច្របល់ថ្នមៗអោយសព្វ ហើយដាក់ជីនាងវង និងជីរណា ចូលជាការស្រេច (អ្នកអាចបន្ថែមក្រូចឆ្មារចូល បើរសជាតិម្នាស់មិនសូវជូរ)។សម្រួលអត្ថបទ៖ខ្ទឹមស