វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់ជ្រូកចិញ្រ្ចាំ ៣០០ក្រាម, សាច់ជ្រូកជាប់ខ្លាញ់ ឬសាច់ស្បែក ចិញ្រ្ចាំ ១០០ក្រាម, ខ្ទឹមស និងម្រេច បុកចូលគ្នាឲ្យម៉ត់ ១ស្លាបព្រាបាយកន្លះ, ម្សៅពោត ឬម្សៅមី ២ស្លាបព្រាកាហ្វេ, ស៊ុត ១គ្រាប់, ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, ស្ករត្នោត ៥០ក្រាម, ទឹកត្រី ១ស្លាបព្រាបាយ, ទឹក ១ស្លាបព្រាបាយ, អំបិល ១ចុងស្លាបព្រាកាហ្វេ។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹក ៣៧៥មីលីលីត្រ, ទឹកខ្មេះ ១២៥មីលីលីត្រ, ស្ករស ១-១កូនចានកន្លះ, អំបិល ៣ស្លាបព្រាកាហ្វេ, ត្រសក់ ខ្ទឹមក្រហម និងម្ទេសដៃនាង។
វិធីធ្វើ៖
១.យកសាច់ទាំងពីរមុខ លាយជាមួយខ្ទឹមស និងម្រេចបុក ម្សៅពោត និងស៊ុត លាយច្របល់ចូលគ្នាឲ្យសព្វល្អ ទុកចោលប្រហែល ៣០នាទី
២.បន្ទាប់មកយកសាច់មកមូលជាដុំតូចៗល្មម រួចយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក
៣.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្រ្ចាំចូល រំលីងឲ្យឈ្ងុយ ហើយដាក់ស្ករត្នោត ទឹកត្រី ទឹក និងអំបិលចូល ឆាចូលគ្នា ហើយដាក់សាច់ដែលបំពងហើយចូឡ ឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដួសដាក់ចាន
៤.ធ្វើទឹកជ្រលក់ ដាំឆ្នាំងដាក់ទឹកចូល ដាក់ទឹកខ្មេះ ស្ករស និងអំបិលចូល កូរចូលគ្នាឲ្យសព្វល្អ ទុកឲ្យពុះ រួចចាក់ដាក់ចាន
៥.យកត្រសក់ ខ្ទឹមក្រហម និងម្ទេសដៃនាង ហាន់ (តាមចំណូលចិត្ត) រួចដាក់ចូលចានទឹកជ្រលក់ដែលធ្វើហើយជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ