ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ គោគេច ( គោឡើងភ្នំ )!

10-May-2019 10:40 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖សាច់គោ (យកសាច់សុទ្ធ)-ពងទាប័រ (បើចូលចិត្តអ្នកអាចប្រើប្រេងសណ្តែក ឬខ្លាញ់ជ្រូកជំនួសវិញក៏បាន)-ស្ពៃបូកគោ, ការ៉ុត, ប៉េងបោះ, ត្រកួន, ដំឡូងបារាំង…+គ្រឿងផ្សំទឹកប្រហុកគល់ស្លឹកគ្រៃ៖-សណ្តែកដីក្រូចឆ្មាស្ករសប៊ីចេង-ប្រហុកម្ទេសទុំ
វិធីធ្វើទឹកប្រហុក
ហាន់គល់ស្លឹកគ្រៃស្តើងៗដាច់ក្នុងចាន បន្ទាប់មកយកអំបិលម៉ត់ទៅច្របាច់ដើម្បីអោយគល់ស្លឹកគ្រៃទន់ល្អ។
បុកសណ្តែកដី (កុំអោយម៉ត់) ដាក់ចូលក្នុងចានគល់ស្លឹកគ្រៃ បន្ទាប់មកដាក់ ស្ករស ប៊ីចេង និង ម្ទេសទុំ (ហាន់ជាចំណិតៗ) ចូល ហើយកូរអោយវាចូលគ្នាដាំទឹកអោយពុះយកប្រហុកដាច់ចូលក្នុងទឹកកូរអោយវាបែកសាច់ រួចយកទឹកនោះទៅចាក់ចូលក្នុងចានគល់ស្លឹកគ្រៃ កូរអោយសព្វ ភ្លក់មើលថា ល្មម ឬនៅ បើមិនល្មមយើងអាចដាក់គ្រឿងតាមចំណូលចិត្ត។
ជាចុងក្រោយច្របាច់ក្រូចឆ្មាដាក់ជាការស្រេច។រៀបធ្វើ៖យកសាច់គោហាត់ជាចំនិតៗស្តើងៗ យកដាក់ចានហើយដាក់ពង់ទាចូលទុកមួយកន្លែង។
កម្តៅឆ្នាំងអោយក្តៅ ហើយដាក់ប័រ បន្ទាប់មកដាក់សាច់គោ(ពងទាត្រូវវាយបញ្ចូលជាមួយសាច់គោ) និងបន្លែជាកាស្រេច។-បញ្ចាក់បើមិនចូលចិត្តទឹកប្រហុក អ្នកអាចប្រើទឹកត្រីកោះកុងជំនួសក៏បានដែរ៕

សម្រួលអត្ថបទ៖ខ្ទឹមស