ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើត្រាងឆឹងស្ករ ឈ្ងុយឆ្ងាញ់!

10-May-2019 10:43 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: ត្រាវ ១គីឡូក្រាម, ស្ករស ៤០០ក្រាម, ទឹកឆ្អិន ៤ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក, ស្លឹកខ្ទឹម ហាន់ល្អិតៗ (ដាក់ ឬមិនដាក់ក៏បាន)។

វិធីធ្វើ:

១.យកត្រាវចិតសំបកឲ្យស្អាត ហើយលាងទឹក រួចកាត់ជាដុំ ឬវែងល្មម តាមចំណូលចិត្ត

២.បន្ទាប់មកយកត្រាវដាក់បំពង ដាក់ស្លឹកតើយចូល បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក

៣.យកខ្ទះដាក់ស្ករស ទឹក និងអំបិលកូរចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹមចូល ហើយដាក់ត្រាវបំពងហើយចូល ច្របល់ចូលគ្នាឲ្យសព្វ ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ