ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
+ព្យាបាលរាក់ស៊ីធ្មេញ
-យកសំបកដើមអំពិលទឹក ប្រហែល ៣ ទៅ ៤បន្ទះ មកដាំទឹក ជាមួយអំបិលប្រហែល ២ស្លាបព្រា
-រង់ចាំរហូតដល់ទឹកពុះ ទុកឲ្យវាត្រជាក់ ហើយយកទៅបៀម-ធ្វើបែបនេះក្នុងពេលព្រឹក ២ ទៅ ៣ព្រឹក នឹងបានជាសះស្បើយ
+ព្យាបាលធ្មេញរង្គើ
-យកបន្លាធាងត្នោត និងសំបកដើមសង្កែ ដែលដុះក្ដៀងថ្មី (សំបកល្ពង់ថ្មី) ហើយដាំទឹក រួមទាំងដាក់អំបិលជាមួយផង-ដាំទឹករហូតពុះ ហើយយកមកបៀមរៀងរាល់ព្រឹក នឹងបានឃើញប្រសិទ្ធភាព**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត