ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើ មឹកឆាម្រេចខ្ចី

10-May-2019 02:37 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-មឹក ៥ខាំ-ម្រេចខ្ចី ៣០ក្រាម-គល់ស្លឹកគ្រៃ ៣០ក្រាម (ហាន់ល្អិតៗ)-ម្ទេសខៀវ និងខ្ទឹមស ៤០ក្រាម (ចិញ្ច្រាំ)
-ម្ទេស ៣០ក្រាម (ហាន់វែងៗល្មម)-ទឹកត្រី ៣០មីលីលីត្រ-ស្ករ ១ស្លាបព្រាបាយ-ប៊ីចេង-ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ-ទឹកម្ទេស ៥០ក្រាម-ទឹក ៤០មីលីលីត្រ-ប្រេងឆា
+របៀបធ្វើ
-ដាំខ្ទះដាក់ប្រេងឆា គល់ស្លឹកគ្រៃ ម្ទេសខៀវ និងខ្ទឹមស ម្ទេស ទឹកត្រី ស្ករ ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកម្ទេស និងទឹក ឆាជាមួយគ្នាអោយសព្វទុកអោយពុះ-បន្ទាប់មកដាក់មឹកចូលទុកអោយពុះដាក់ម្រេចខ្ចីចូលកូអោយសព្វ រំងាស់២០ទៅ៣០នាទីជាការស្រេចសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត