ឯកសារកសិកម្ម
រូបភាព
+រៀបចំដាំដុះ
-ត្រូវជ្រើសរើសផ្លែទទឹមដែលទុំ មានរសជាតិឆ្ងាញ់ និងមានគ្រាប់ថ្លោសៗល្អ ដើម្បីទុកពូជសម្រាប់ដាំដុះ
-ញែកយកគ្រាប់ពូជ និងលាងសម្អាតគ្រាប់ពូជទាំងនោះ បន្ទាប់មក ខ្ចប់គ្រាប់ពូជទាំងនោះ នៅនឹងក្រដាសឱ្យស្ងួតរយៈពេលប្រមាណ២ទៅ៣ ថ្ងៃ-ជ្រើសរើសផើងដែលមានទំហំធំល្មម សមស្របទៅតាមទំហំនៃរុក្ខជាតិដែលអ្នកចង់បាន ។ ត្រូវប្រាកដថា ផើងរបស់អ្នកមានប្រព័ន្ធបង្ហូរទឹកត្រឹមត្រូវ
-ដីដែមានជីជាតិគ្រប់គ្រាន់ ជាដីកំប៉ុស្ត
+ការដាំដុះ
-លាងសម្អាតផើងរបស់អ្នក បន្ទាប់មកហាលឱ្យស្ងួតដើម្បីសម្លាប់មេរោគ-ចាក់ដីចូលក្នុងផើងរបស់អ្នក រួចយកគ្រាប់ពូជទៅដាំ ដោយកប់ក្នុងជម្រៅ៣សង់ទីម៉ែត្រ និងកប់ដីលុបវិញ
-ស្រោចទឹកជាប្រចាំ (ត្រូវរក្សាសំណើមដីជានិច្ច)
-រក្សាទុកផើងនៅទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីឱ្យដើមមានសុខភាព ឆាប់ និងងាយផ្តល់ផល (រុក្ខជាតិនេះត្រូវការពន្លឺព្រះអាទិត្យច្រើនបំផុត កាលណាវាទទួលបានពន្លឺព្រះអាទិត្យច្រើន នោះវានឹងផ្តល់ផលជាផ្លែ ផ្កា បានច្រើនដូចគ្នា)-គ្រាប់ពូជនឹងដុះលូតលាស់នៅក្នុងអំឡុងពេល១ទៅ៦សប្តាហ៍ អាស្រ័យលើពូជ និងអាកាសធាតុ
+ការថែទាំ
-ទទឹមជារុក្ខជាតិត្រូវការទឹក និងជីច្រើនបំផុត
-ត្រូវស្រោចស្រពទឹកឱ្យបានទៀងទាត់ តែកុំសើម ឬជោគជាំទឹកពេក
-នៅក្នុងរដូវរងារ អ្នកគួរតែកាត់បន្ថយការស្រោចទឹក-នៅពេលកូនទទឹមរបស់អ្នកធំលូតលាស់ ត្រូវផ្លាស់ប្តូរផើង ដើម្បីឱ្យសមស្របទៅតាមទំហំដើម (វានឹងបង្កភាពងាយស្រួលដល់ដើមទទឹម ឱ្យបន្តលូតលាស់បានល្អ)
-ការដាក់ជីធម្មជាតិ និងលាមកសត្វ ក៏មានអត្ថប្រយោជន៍ដល់ផ្លែទទឹមផងដែរ តែត្រូវចាំថា កុំដាក់ជីច្រើនជ្រុល នោះវានឹងធ្វើឱ្យល្អតែស្លឹក តែពុំសូវបានផលជាផ្លែផ្កាច្រើន
-កាត់មែកធាងដែលទន់ខ្សោយ ឬងាប់ចេញ និងកាត់ខ្នែង ដើម្បីឱ្យជីជាតិផ្គត់ផ្គង់ទៅដល់មែកធាងដទៃៗទៀត+ការប្រមូលផល
-ការដាំដុះទទឹម តាមរយៈបណ្តុះគ្រាប់ វានឹងផ្តល់ផលនៅឆ្នាំទី៣
-ជាទូទៅ ផ្លែទទឹម នឹងទុំ ក្នុងរយៈពេលពី ៣ទៅ៦ខែ បន្ទាប់ពីចេញផ្កា
-យើងអាចប្រមូលផលទទឹមបាន នៅពេលសំបកផ្លែទទឹមមានពណ៌ក្រហមខ្លាំង
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត