ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ជ្រក់សណ្តែកបណ្តុះស្រួយឆ្ងាញ់!

11-May-2019 09:17 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-សណ្តែកបណ្តុះ៣ខាំ- ត្រសក់៣ផ្លែ- ម្ទេស- អំបិល១ស្លាបព្រា- ស្កបន្តិច- ម្សៅស៊ុបបន្តិច (ដាក់ក៏បានមិនដាក់ក៏បាន) +របៀបធ្វើ៖- យកត្រសក់ហាន់ជាចំណិតៗជារាងចង្វាមូល បន្ទាប់មកយកសណ្តែកបណ្តុះ លាយជាមួយត្រសក់ និងម្ទេសរៀបដាក់កែវ ទុកមួយឡែក– បន្ទាប់មកដាំទឹកអំបិលអោយពុះ រួចចាក់ចូលក្នុងកែវ (ចាក់ទឹកទាំងកំពុងពុះតែម្តង) – រួចថែមស្ក និងម្ស៉ៅស៊ុបចូល កូរអោយសព្វ រួចបិទអោយជិតទុករយះពេល២ទៅ៣យប់អោយជូរ។ អាចញុំជាមួយត្រីអាំងឬសាច់ជ្រូកអាំងជាដើម។សម្រួលអត្ថបទ៖ខ្ទឹមស