ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើសាច់គោបាប៊ីឃ្យូ BBQ!

11-May-2019 11:29 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- សាច់គោ ២គីឡូ- ស្ករស ១៥ក្រាម- អំបិល ១០ក្រាម- ម្សៅស៊ុប ២ស្លាបព្រាបាយ- ទឹកដោះគោឆៅ ១កំប៉ុង- គ្រឿងផ្សំសាតេ ១កញ្ចប់តូច- ទឹកត្រី ២ស្លាបព្រាបាយ- គ្រឿងបុក ១ចានចង្កឹះ (គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ខ្ទឹមស ម្ទេស)- បន្លែ (ប៉េងប៉ោះ ម្ទេសហាវៃ ម្មាស់ ខ្ទឹមបារាំង ការ៉ុត) តាមចំនូលចិត្ត +របៀបធ្វើ៖- ហាន់បន្លែរជាដុំតូចល្មមទុកមួយអន្លើ។- ហាន់សាច់គោជារាងគូប ប៉ុនមេដៃ (កុំក្រាស និងធំពែក) ឬ ជាចំនិតស្តើងៗ។- លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ រួចដាក់សាច់គោចូល ប្រលាក់អោយសព្វល្អ ផ្អាប់ទុកចោល ១៥នាទី រួចដាក់បន្លែរចូល ច្របល់អោយសព្វម្តងទៀត ផ្អាប់ទុក១០នាទី។
– យកចង្កាក់ដោតសាច់ មកដោតសាច់មួយដុំ បន្លែរមួយដុំរហូតដល់ ពេញចង្កាក់។ រួចយកទៅអាំងនឹងចង្រ្គានធ្យូង ឲ្យឆ្អឹនជាការស្រេច។+បើចូលចិត្តអាចបន្ថែមខ្ទិះដូងខាប់ៗប្រលាក់ជាមួយសាច់កាន់តែ ឆ្ងាញ់។បើបន្លែច្រើនបន្ថែមគ្រឿងផ្សំតាមនឹង។សម្រួលអត្ថបទ៖ខ្ទឹមស