វិជ្ជាមេផ្ទះ
រូបភាព
ខត្រីរ៉ស់៖ ខគឺជាមុខម្ហូបមួយមុខដែលប្រជាជនខ្មែរយើងចូលចិត្តទទួលទាន ហើយក៏រក្សាទុកបានយូរផងដែរ។ ចំនែកថ្ងៃនេះដែរចុងភៅមុខខ្មៅនឹងធ្វើការបង្ហាញជូនរបៀបធ្វើ ខ ត្រីរ៉សដូចខាងក្រោម
គ្រឿងផ្សំ៖
-ត្រីរ៉ស់កន្លះគីឡូ
-ម្រេចបុក1ស្លាបព្រាបាយ
-ខ្ទឹមសចិញ្ច្រាំ1ស្លាបព្រាបាយ
-ម្សៅស៊ុបកន្លះស្លាបព្រាបាយ
-ខ្លាញ់ 2ស្លាបព្រាបាយ
-ស្ករត្នោត2ស្លាបព្រាបាយ
-ទឹកត្រី1ស្លាបព្រាបាយ
-ទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយ
-អំបិលកន្លះស្លាបព្រាបាយ
វិធីធ្វើ៖
1.ត្រីហាន់ជាបន្ទះកង់ទៅតាមចំណូលចិត្ត។
2.ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ខ្ទឹមសបំពងឈ្ងុយ ទើបដាក់ស្ករត្នោតចូលកូរឲ្យចេញជើងអង្ក្រង ទើបដាក់សាច់ត្រី ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប អំបិល ម្រេច ទឹកបន្តិចរំងាស់ពី10ទៅ15នាទី ទាល់តែត្រីចូលជាតិ (ជាធម្មតាគេមិនត្រូវការទឹកច្រើនទេ)។
សូមទស្សនាវីដេអូនពីវិធីខត្រី(វិដេអូដោយ៖ SB Professional Cooking)