ឯកសារកសិកម្ម
រូបភាព
+វិធីទីមួយ
-អ្នកអាចយកម្រាមដៃគោះផ្លែឪឡឹក បើសិនជាសំឡេងដូចជាប្រហោងៗ នោះមានន័យថា ឪឡឹករបស់អ្នកទុំហើយ។
+វិធីទីពីរ
-អ្នកអាចពិនិត្យមើលលើទងឪឡឹក ទងតូច ស្ងួត នោះមានន័យថា ឪឡឹកទុំល្អ ផ្ទុយទៅវិញ បើទងឪឡឹកត្រង់ និងមានរោម នោះបញ្ជាក់ថា ឪឡឹកនោះមិនទាន់ទុំល្អឡើយ។+វិធីទីបី
-ពិនិត្យមើលលើទម្ងន់របស់ឪឡឹក ។ បើទម្ងន់ឪឡឹកធ្ងន់ នោះមានន័យថា វាមានសាច់ណែនល្អ ផ្ទុយទៅវិញ បើឪឡឹកមានទម្ងន់ស្រាល នោះមានន័យថា សាច់របស់វាផុសៗ មិនឆ្ងាញ់។+វិធីទីបួន
-ពិនិត្យមើលលើចំណុចលឿងនៅលើផ្លែសំបកឪឡឹក ។ បើកាលណាចំណុចនៃពណ៌លឿងនេះ កាន់តែមានពណ៌លឿងខ្លាំង ឬទឹកក្រូចខ្លាំង នោះមានន័យថា ឪឡឹកទុំហើយ។+វិធីទីប្រាំ
-មើលលើក្រឡាសំណាញ់ពណ៌ត្នោតលើសំបកឪឡឹក បើកាលណាសំណាញ់នេះមានកាន់តែច្រើន នោះមានន័ថា ឪឡឹកនោះកាន់តែផ្អែម។+វិធីទីប្រាំមួយ
-ឪឡឹកឈ្មោលមានរាងធំ ហើយទ្រវែង និងមានទឹកច្រើន ។ ឪឡឹកញី មានរាងមូល និងមានរសជាតិផ្អែម។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត