ចំណេះដឹងទូទៅ
រូបភាព
+គ្រឿងផ្សំ
-ខួគោ កន្លះគីឡូក្រាម-ម្រេចខ្ចី កន្លះខាំ (យកតែគ្រាប់)-ម្សៅស៊ុប ២ស្លាបព្រាកាហ្វេកន្លះ-ទឹកត្រី ១ស្លាបព្រាបាយ
-ខ្ទឹមស ៨កំពឹស-ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ-ប៊ីចេង (តាមចិត្ត)-ស្លឹកខ្ទឹម ៧ដើម+របៀបធ្វើ
-ខួគោត្រូវធ្វើអោយស្អាត បកឈាមកក និងស្រោមអោយអស់ រួចលាងទឹកអោយអស់ឈាម
-បុកខ្ទឹមអោយម៉ត់ រួចដាក់ម្រេចម៉ត់ចូល បុកជាមួយគ្នាអោយម៉ត់-ហាន់ស្លឹកខ្ទឹមខ្លីៗល្មម ចំនែកគល់ហាន់វែង រួចដំអោយបែកតិចៗ
-យកខួដាក់ក្នុងចានសម្រាប់ចំហុយ រួចដាក់ ម្សៅស៊ុប ទឹកត្រី ប៊ីចេង ម្រេចខ្ចី ខ្ទឹមស និងម្រេចចូល រួចច្របល់អោយសព្វ (ច្របល់តិចៗ កុំអោយបែក)-ដាំទឹកអោយពុះ រួចដាក់ខួចំហុយ ប្រហែល ២០នាទី ឬរហូតដល់ឆ្អឹន (ពេលចំហុយបាន ១៥នាទី ដាក់គល់ខ្ទឹមចូល មុនពេលឆ្អឹន ២នាទីដាក់ស្លឹកខ្ទឹមចូល) ជាការស្រេច
*** ទទួលទានក្តៅៗ ម្អូបនេះធ្វើសាប ពេលចំហុយនឹងមានចំហាយទឹកចូលក្នុងចានចំហុយល្មម យើងមិនបាច់ដាក់ទឹកទេ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត