ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្គាបំពងឆាពងទាប្រៃ

11-May-2019 07:49 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្គា ២០០ក្រាម (បកសំបក), ម្សៅ ឆា ១ស្លាបព្រាបាយ, ពងទាប្រៃស្ងោរឆ្អិន ៣-៤គ្រាប់ (យកតែពងក្រហម), ស៊ុត ១គ្រាប់ (យកតែទឹកពណ៌ស), ទឹកធម្មតា បន្តិច, ទឹកប្រេងខ្យង ២-៣ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់ល្អិតៗ។

វិធីធ្វើ៖

១.យកបង្គាលាយជាមួយទឹកស៊ុតពណ៌ស ម្សៅឆា ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាអោយសព្វ ១៥នាទី

២.យកពងទាប្រៃដាក់លាយជាមួយទឹកបន្តិច កិនអោយម៉ត់ល្អជាល្បាយ រួចដាក់ទឹកប្រេងខ្យង និងស្ករសចូល កូរចូលគ្នាអោយសព្វ

៣.យកបង្គាយកទៅបំពង អោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក

៤.បន្ទាប់មកយកពងទាប្រៃដែលលាយហើយ ដាក់ចូលខ្ទះកូរអោយពុះ រួចដាក់បង្គាបំពងចូល ឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដួសដាក់ចាន ដាក់ស្លឹកខ្ទឹមចូលជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ