ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើញាំត្រយ៉ូងចេកឆ្ងាញ់ជាប់មាត់​…!

12-May-2019 11:52 AM

រូបភាព


ដោយ: Uddam

++គ្រឿងផ្សំ
-ត្រយ៉ូងចេក ១ ផ្លែ
-ក្រូចឆ្មារ៣ ផ្លែ
-សាច់ជ្រូកបីជាន់ឬសាច់មាន់ ២៥០ ក្រាម
-សណ្តែកដីលីងរួច ១០០ ក្រាម


-អំបិល ១ ស្លាព្រាកាហ្វេ
-ស្ករស ២ ស្លាព្រាកាហ្វេ
-ប៊ីចេង ១ ស្លាព្រាកាហ្វេ
-ទឹកត្រី ១ ស្លាព្រាបាយ


-ខ្ទឹមក្រហម ខ្ទឹមស ២ ឬ ៣ កម្ពឹស
-ស្លឹកជីគ្រប់មុខ

++វិធីធ្វើ

១.យកត្រយ៉ូងចេកបកស្រទាប់ត្រយ៉ូងចេកចាស់ៗចេញ បន្ទាប់មកយកកាំបិតមុខពីរហាន់ស្តើងៗ ដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា

មួយសន្ទុះក្រោយមកធ្វើការច្របាច់យកចេញដាក់ចានធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកមិនខ្មៅ។
២.ដាក់ដាំទឹកស្ងោរសាច់មាន់ ឬ សាច់ជ្រូកឲ្យផុយ បន្ទាប់មកស្រង់សាច់ចេញ រួចហាន់សាច់ជាបន្ទះស្ដើងៗ បើប្រើសាច់មាន់ហែកសាច់មាន់ជាចំណិតតូចៗ។


៣.បុកសណ្តែកដី,បេះស្លឹកជី,ហាន់ខ្ទឹមស ខ្ទឹមក្រហមជាបន្ទះៗស្តើងៗទុកមួយអន្លើ។
៤.យកកូនចានមួយលាយអំបិល,ស្ករស,ប៊ីចេង,ទឹកត្រីចូលកូរឲ្យសព្វរួចបន្ថែម សណ្តែកដីបុករួច,ខ្ទឹមក្រហមចាក់ចូលក្នុងត្រយ៉ូងចេករួចធ្វើការច្របល់វាឲ្យសព្វច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយ៉ូងចេកទន់ជាការស្រេច៕

ដោយ៖ ជំទាវ ពេជ្រ