វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំរួមមាន៖- មេម្សៅ១ខាំ – ល្ង១កូនចាន – សាច់ដូងចាស់ល្មម១ផ្លែ – ខ្ទិះដូង ១កូនចាន – ពងមាន់ (យកតែផ្នែកលឿង) ៦គ្រាប់- ស្ករស១គីឡូក្រាម ប្រេងឆា – និង អំបិលកន្លះស្លាបព្រាកាហ្វេ +របៀបផ្សំមេម្សៅ៖-ម្សៅខ្សាយ១កំប៉ុងខាប់ ច្របល់ជាមួយស្ករត្នោត ទុកមួយយប់ (សូមកុំដាក់អំបិល បើសិនជាដាក់អំបិល អាកោនឹងក្រៀមកំពិត ពេលចំហុយ មិនឡើងប៉ោងស្អាតទេ)
+របៀបចំអិន៖- យកល្ងយកទៅលីងឲ្យឈ្ងុយទុកមួយអន្លើ – យកមេម្សៅដែលលាយបាន យកទៅលាយ ល្ងលីង សាច់ដូង ខ្ទិះដូង ពងមាន់ ស្ករស និងអំបិល លាយអោយសព្វ ហើយ ត្រូវទុកមួយអន្លើ ប្រមាណជា ១ទៅ២ម៉ោង។
– យកពុម្ព មកដុតកំដៅ អោយក្តៅខ្លាំង ដើម្បីកុំឲ្យជាប់ម្សៅ។ – លាយប្រេងឆា ជាមួយពងមាន់ កូរអោយសព្វ ហើយយកធាងចេក ជ្រលក់លាបលើពុម្ព ឲ្យសព្វកន្លែង មុននឹងចាក់នំ – ចាក់ម្សៅចូលហើយ គ្របទុកអោយឆ្អិន ក្រហមស្រួយ ទើបចូលចេញ សម្រាប់ទទួលទានសម្រួលអត្ថបទ៖ខ្ទឹមស