វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ត្រី ៤ខាំ, ម្នាស់ ១ចំហៀង, ប៉េងប៉ោះ ១-២ផ្លែ, ត្រឡាច ពាក់កណ្តាលផ្លែ, ក្រអៅឈូក ២-៣ដើម, ខ្ទឹមស ៥គ្រាប់, អំពិលទុំ ១កូនចាន, ទឹកត្រី ១-២ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាបាយ, ជីរសម្លម្ជូរយួន (ជីរនាងវង ជីរណា ស្លឹកខ្ទឹម ម្អម), ស៊ុត ១គ្រាប់ (ដាក់ ឬមិនដាក់ក៏បាន)។
វិធីធ្វើ៖
១.ត្រីហាន់ជាកង់ៗ ប៉េងប៉ោះហាន់ជាចំណិត ក្រអៅឈូក និងត្រឡាចកាត់ជាកង់ៗ ជីរសម្លម្ជូរយួន ហាន់ឲ្យតូចៗ ខ្ទឹមសចិញ្រ្ចាំ ហើយយកទៅបំពង អំពិលទុំជ្រុំយកតែទឹក។
២.ដាំទឹកឲ្យពុះ រួចដាក់ត្រី ម្នាស់ ប៉េងប៉ោះ ក្រអៅឈូក ត្រឡាច ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកអំពិលទុំចូល ទុកឲ្យពុះ ហើយភ្លក្សមើលល្មមតាមចំណួលចិត្ត រួចក្រឡុកស៊ុតដាក់ចូល បន្ទាប់មកដាក់ជីរសម្លម្ជូរយួនចូល ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ