ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយឆាម្រះព្រៅ ឆ្ងាញ់ជាប់ចិត្ត!

16-May-2019 04:12 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បាយ ២កូនចាន, សាច់ចិញ្ច្រាំ ២០០ក្រាម, ម្ទេសចិញ្ច្រាំ​ ១ស្លាបព្រាបាយ, ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាបាយ, ស្លឹកម្រះព្រៅ ១ក្តាប់ដៃ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ឆាចូល ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសចិញ្រ្ចាំចូល រំលីងអោយឈ្ងុយ រួចដាក់សាច់ចិញ្ច្រាំចូល ឆាសាច់អោយឆ្អិនបន្តិច

២.បន្ទាប់មកដាក់ទឹកប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវ និងស្ករសចូល ឆាច្របល់ចូលគ្នាអោយសព្វ ហើយដាក់ស្លឹកម្រះព្រៅចូលឆា ៤-៥ត្រលប់

៣.ហើយដាក់បាយចូល ឆាច្របល់ចូលគ្នាអោយសព្វល្អ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ