ឯកសារកសិកម្ម
រូបភាព
សូមស្វែងយល់ពីការដាំត្របែកពណ៌ស្វាយតាមវិធីងាយៗខាងក្រោមនេះ៖
+ពូជត្របែក៖
-យើងអាចប្រើពូជផ្សាំនិងពូជបណ្តុះ គ្រាន់តតែពូជផ្សាំឆាប់បានផ្លែហើយពូជបណ្តុះមានរយៈពេល៣ខែអាចដាំបាន
-ការដាំស្រដៀងនឹងត្របែកធម្មតាដោយចន្លោះពីដើមមួយទៅដើមមួយ៤ម៉ែត្រ និងចន្លោះពីជួរមួយទៅជួរមួយទៀត៤ទៅ៥ម៉ែត្រ
-កូនត្របែកដែលផ្សំាគេពេញនិយមដាំ គឺគេយកមកដាំតែម្តងពេលកាត់ពីមែកផ្សាំតែពូជបណ្តុះត្រូវចំណាយពេល៣ខែទើបអាចដាំបាន
-ការជីករណ្តៅគេនិយមកជីក៣តឹកបួនជ្រុងនិងជម្រៅ៣តឹកដែរ
-ដាក់ជីទ្រាប់បាតមួយរណ្តៅ៣ខាំ(ជីត្រូវប្រើជីសរីរាង្គឬជីធម្មជាតិដូចជាជីកំប៉ុសជាដើម)
-ជីលាមកសត្វមិនគួរប្រើផ្ទាល់ទេគួតែដុតធ្វើកំប៉ុសសិនព្រោះបើប្រើផ្ទាល់ក្នុងលាមកសត្វនោះមានសត្វល្អិតច្រើនដែលនាំអោយមេរោគស៊ីដើមឬផ្លែ
-បន្ទាប់ពីដាំបាន៣ខែត្រូវដាក់ជីក្នុងមួយដើម៣-៤ខាំដើម្បីបំប៉នដើមអោយឆាប់ចេញផ្កា(ចំណាំៈត្រូវដាក់ជីយ៉ាងណាមុនចេញផ្កាមួយខែ)ហើយក្នុងមួយឆ្នាំត្រូវដាក់ពីរដង។
-រយៈពេលតែមួយឆ្នាំនឹងបានផលហើយសម្រាប់ត្របែកបណ្តុះកូន ហើយ៧-៨ខែនឹងផ្លែសម្រាប់ត្របែកផ្សាំ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត