ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើឡាបសាច់គោ ឆ្ងាញ់!

17-May-2019 02:38 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-សាច់គោ ហាន់ជាបន្ទះ ( យកសាច់ផុយ )-អង្ករលីង ( បុកអោយម៉ត់ )-ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )-ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ និង ក្រូចឆ្មា-បន្លែរួមមាន ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ជីបន្លា ជីអង្គាម+វិធីធ្វើ៖-ដាក់សាច់គោចូលក្នុងខ្ទះ រួចថែមទឹកបន្តិច ឆាអោយរៀងឆ្អិនសាច់ហើយ បន្ទាប់មក ដាក់ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ ខ្ទឹមស ខ្ទឹមក្រហម អង្ករលីង និងច្របាច់ទឹកក្រូចឆ្មាចូល រួចឆាអោយចូលជាតិគ្នា ភ្លក់មើលអោយល្មម តាមការចូលចិត្ត រួចជាការស្រេច ។

-បញ្ចាក់៖ ត្រូវប្រើភ្លើងតិច ៗយកមកទទួលទានជាមួយបន្លែ និងជីដែលយើងបានត្រៀមទុក ( ប្រសិនបើដាក់ជី បន្លា និង ជីអង្គាមឆាចូលជាមួយសាច់ក៌បានដែរ ) តាមការនិយមរបស់លោកអ្នក។សម្រួលអត្ថបទ៖ខ្ទឹមស