វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: តៅហ៊ូ ១-២ដុំធំ, ស្ករត្នោត ៤ស្លាបព្រាបាយ, ទឹកអំពិលទុំ ៤ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ, ល្ងស ១ស្លាបព្រាបាយ, ម្ទេសក្រៀម ២-៣គ្រាប់ (មិនដាក់ក៏បាន)។
វិធីធ្វើ:
១.យកតៅហ៊ូលាងទឹកឲ្យស្អាត កាត់ជាដុំៗល្មម រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែក។
២.ដាំខ្ទះឲ្យក្តៅ រួចដាក់ស្ករត្នោតចូលកូរឲ្យរលាយ បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ និងទឹកអំពិលទុំចូល កូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូល កូរចូលគ្នាហើយបិទភ្លើង។
៣.យកតៅហ៊ូបំពងដាក់ចាន ហើយស្រោចទឹកជ្រលក់ពីលើ ហើយដាក់ម្ទេសក្រៀមចូលជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ