ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើទឹកគ្រឿង ឆ្ងាញ់ជាប់ចិត្ត!

17-May-2019 05:34 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ត្រី កន្លះគីឡ, អំបិល ១ស្លាបព្រាកាហ្វេ, ប្រហុក ១ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មា រ ១ស្លាបព្រាបាយ, ស្ករ កន្លះស្លាបព្រាបាយ, ម្ទេសហាន់ល្អិតៗ, បន្លែអន្លក់ ស្តៅស្រុះ ផ្កាកំប្លោក ព្រលិត ត្រសក់ ស្ពៃក្រញ៉ាញ់ បន្លែផ្សេងទៀត…តាមចំណូលចិត្ត។

វិធីធ្វើ៖

១.ដាំទឹកអោយពុះ រួចដាក់អំបិលបន្តិច និងត្រីចូលស្ងោរអោយឆ្អិន រួចស្រង់ចេញទុកអោយត្រជាក់ ហើយដាក់ប្រហុកចូលស្ងោរអោយរលាយប្រហុក

២.យកសាច់ត្រីទៅបេះយកតែសាច់ រួចច្របាច់ ឬបុកអោយម៉ត់ ចាំដាក់ស្ករ អំបិល ទឹកក្រូចឆ្មារ ខ្ទឹមសចិញ្រ្ចាំ និងម្ទេសចូល កូរអោយសព្វ រួចចាក់ទឹកស្ងោរត្រីចូល កូរអោយសព្វជាការស្រេច។ ដាក់បន្ថែមជាមួយសណ្តែកដីបន្តិច និងស្លឹកជីរបន្តិច ឆ្ងាញ់អស់ទាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ