ឯកសារកសិកម្ម
ទឹកអំពៅផ្តល់ប្រយោជន៍យ៉ាងច្រើន និងវាជាដំណាំងាយដាំមិនរើសដី តែត្រូវការទឹកច្រើនបន្តិច …!
រូបភាព
ដំណាំអំពៅ ជាដំណាំពួកមួយដែលដើមមានថ្នាំងតូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែម សម្រាប់ប្រើការយកមកទំពាជញ្ជក់យកទឹកផ្អែម, គាបយកទឹក ឬរម្ងាស់ទឹកធ្វើស្ករ ។អំពៅផ្ទុកទៅដោយជាតិស្ករ Sucrose និងមានជីវជាតិជាច្រើនផ្សេងៗទៀតសម្រាប់ជួយថែរក្សាសុខភាពអោយនៅល្អ។
អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពមនុស្សមានដូចជា៖
-ទឹកអំពៅមិនគ្រាន់តែជួយបន្ថែមទម្រងជាស្ករដ៏មានសុខភាពទៅក្នុងចរន្តឈាមទេ ប៉ុន្តែវាក៏ផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដែលអាចការពារមនុស្សពីជំងឺផ្តាសាយ និងឈឺបំពង់កបានដែរ។
-ទឹកអំពៅគឺជាទឹកផ្លែឈើមួយប្រភេទដែលមានជាតិស្ករធម្មជាតិដ៏ខ្ពស់។
-នៅពេលមនុស្សម្នាក់កំពុងតែមានបញ្ហាខ្សោះជាតិទឹកស្រួចស្រាវ ហើយមកញ៉ាំទឹកផ្លែឈើមួយនេះ វានឹងជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងកុំអោយអស់កម្លាំងទៀតផង។
-អ្នកដែលមានបញ្ហាដោយសារតែក្តៅខ្លួន និងបាត់បង់ប្រូតេអ៊ីនពីក្នុងប្រព័ន្ធជាច្រើននៃរាងកាយ ពួកគេនឹងដឹងថាការផឹកទឹកអំពៅនឹងជួយបន្ថែមការបំប៉នដល់តម្រូវការប្រូតេអ៊ីនសំខាន់ៗដល់រាងកាយបាន។
-អ្នកដែលមានបញ្ហាដោយសារតែការលឿងស្បែក ការញ៉ាំទឹកអំពៅនឹងជួយបំបាត់អាការៈនេះបានកាន់តែលឿន។
-វាក៏មានជំនួយដល់ការរំលាយអាហារផងដែរជាពិសេសការទល់លាមកតែម្តង ព្រោះទឹកអំពៅសម្បូរជាតិប៉ូតាស្យូម។
-សមាសធាតុនៃការជួយរបួសឆាប់ជារបស់ទឹកអំពៅត្រូវបានផ្តល់អោយយ៉ាងល្អ ដូច្នេះដើម្បីអោយប្រព័ន្ធភាពស៊ាំមានសមត្ថភាពខ្ពស់ ចូរញ៉ាំទឹកអំពៅអោយបានទៀងទាត់៕
១. រូបមន្ត
-កល់អំពៅ
-ស្រកីដូង
-ធ្យូង
-អង្កាម
២.ការអនុវត្តន៍
ដំណាក់លាលទី១:យកគល់អំពៅត្រាំទឹករយៈពេល៧ថ្ងៃ បន្ទាប់មកកាត់ផ្នែកគល់ខាងក្រោម ត្រាំធ្វើយ៉ាងមិចឱ្យលិច១ថ្នាំងអំពៅ ។
ដំណាក់លាលទី២:យកឫសណាដែលដុះច្រើនជាងគេ
យកទៅកប់ក្នុងល្បាយស្រកីដូងដែលយើងលាយជាមួយធ្យូង អង្កាមរួច ។ ទុករយៈពេល១៥ថ្ងៃវានិងចាប់ផ្តើមលូតឡើងជាបន្តបន្ទាប់ ។
ការដាំបែបនេះជាការការផ្សាំបែបងាយៗសម្រាប់អ្នកដែលចង់ដាំអំពៅសម្រាប់ធ្វើការលម្អនៅផ្ទះ ដោយមិនចាំបាច់ទិញនៅផ្សារ ៕