វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ សាច់មាន់ ២៥០ក្រាម, ផ្សិត (ផ្សិតចំបើង) ១៥០ក្រាម, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស, ទឹកស្អាត ៥០០មីលីលីត្រ, ម្ទេសឆា ៨០ក្រាម, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកដោះគោស្រស់ ១៥០ក្រាម, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ម្ទេសក្រៀម និងជីរណាហាន់។
វិធីធ្វើ៖
១.យកឆ្នាំងដាក់ទឹកស្អាតចូលដាំឲ្យពុះ រួចដាក់រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសចូល ទុកមួយរំពុះ
២.ដាក់សាច់មាន់ចូល រម្ងាស់ឲ្យឆ្អិន រួចដាក់ផ្សិតចូល ទុកឲ្យពុះ
៣.បន្ទាប់មកដាក់ទឹកត្រី ម្ទេសឆាចូល កូរចូលគ្នាទុកមួយរំពុះ រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នាឲ្យសព្វទុកឲ្យពុះ រហើយដាក់ជីរណា ម្ទេសក្រៀម និងទឹកក្រូចឆ្មារចូល ជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ