ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសាច់មាន់ចំហុយកូកា ឈ្ងុយឆ្ងាញ់!

21-May-2019 04:39 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: សាច់មាន់ (សាច់ស្លាប ឬភ្លៅ​ តាមចំណូលចិត្ត) ៦-៨ដុំ, កូកា ១កំប៉ុង ឬ ១ដបតូច, ទឹកស៊ីអ៊ីវ ៥ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ។

 

 

វិធីធ្វើ:

១.យកសាច់មាន់លាយជាមួយទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងស្ករស ប្រឡាក់ចូលគ្នាឲ្យសព្វ ទុកចោលប្រហែល ១៥-២០នាទី

២.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់សាច់មាន់ដែលប្រឡាក់ហើយចូលចៀន ចៀនមើលល្មមជិតឆ្អិន

៣.បន្ទាប់មកចាក់កូកាចូល គ្របទុករម្ងាស់ឲ្យពុះ មើលល្មមចូលជាតិក្រហមល្មមឆ្ងាញ់ (កុំឲ្យស្ងួតទឹកប្រយ័ត្នខ្លោច) រួចយកចេញដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ