ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ដើម្បីធ្វើឲ្យស្រូវបានផលច្រើន កសិករគួរអនុវត្តគោលការណ៍ ចំនួន៦ចំណុចសំខាន់ៗដូចខាងក្រោមនេះ ..!

23-May-2019 10:48 AM

រូបភាព


ដោយ: Uddam

១-រំដោះទឹកចេញខ្លះ ប្រសិនបើស្រែមាន ទឹកដក់ច្រើនពេក។ស្រែមានទឹកតិចៗ ឬគ្រាន់ តែសើមៗ ធ្វើឱ្យស្រូវបែកគុម្ពបានល្អមានដើមធំ ដែលនាំមកនូវកួរវែងល្អ ហើយមិនងាយដួល។ ស្រែដែលមានទឹកច្រើនពេកនាំឱ្យស្រូវលូត បណ្ដោយតាមទឹកមានរាងស្គម ហើយងាយដួលនៅពេលចេញផ្កា ។


២-ធ្វើការគ្របដីចន្លោះគុម្ពតាមរយៈប្រើ ស្លឹកឈើ និង កាកសំណល់ស្មៅផ្សេងៗ។ការ គ្របដីជួយឱ្យដីសើមបានល្អ ហើយសារធាតុ គំរបក្រោយពេលរលួយនឹងក្លាយជាជីដល់ ស្រូវ។
៣-ធ្វើការដកស្មៅ និងបំផុសដីដើម្បីកំចាត់ ចេញនូវគូប្រជែងរបស់ស្រូវ ជាពិសេសពពួក ស្មៅដែលនាំម្លប់ដល់ស្រូវ ។


៤-តាមរយៈការដកស្មៅដោយមាន ឧបករណ៍ជួយបំផុសដីក៏នាំមកនូវខ្យល់ចេញ ចូលក្នុងដីធ្វើឱ្យឫសស្រូវលូតលាស់បានល្អ ។
៤-បាញ់ជីទឹកឬប្រោះជីទឹកបន្ថែមលើ ស្លឹកស្រូវ ដូចជាជីទឹកដែលផ្សំពីលាមកគោឬ ទឹកនោមគោ ។

គេគួរបាញ់ជីទឹកលើស្លឹករយៈ ពេល១សប្ដាហ៍ម្ដងរហូតដល់ស្រូវចេញផ្កា។
៥-ធ្វើការដកគុម្ពស្រូវចេញខ្លះនៅកន្លែង ដែលចង្អៀតពេក ទៅជួសបន្ថែមកន្លែងដែល រង្វើលពេក។ ភាពចង្អៀតពេកនាំឱ្យស្រូវមិនសូវ បែកគុម្ពបានល្អ និងមិនមានដើមរឹងមាំទេ ។


៦-នៅចន្លោះគុម្ពស្រូវ៧-១០គុម្ព គេគួរភ្ជួរ ជាចង្អួរខ្វាត់ខ្វែងប្រៀបដូចជាចង្អូរក្នុងថ្នាល សំណាប។ ចន្លោះចង្អូរអាចប្រហែល០,៥ម៉ែត្រ ជំរៅពី០,២ ទៅ០,៣ម៉ែត្រ ។ ការធ្វើរបៀបនេះ វាបង្កលក្ខណៈឱ្យស្រូវទទួលពន្លឺគ្រប់គ្រាន់ ជួយ ការពារពីការបំផ្លាញ ជាពិសេសមមាចត្នោត និង ជួយការពារកុំឱ្យមានទឹកដក់ច្រើនពេកនៅកន្លែង ស្រូវលូតលាស់ ។


ចំណោមចំណុចទាំង៦ខាងលើ កសិករអាចអនុវត្ដ ចំណុចណាក៏បានទៅតាមលទ្ធភាពនិងស្ថានភាព ជាក់ស្ដែង ។ តែប្រសិនបើកសិករអនុវត្ដទាំង៦ ចំណុចបានល្អត្រឹមត្រូវ ពេលនោះស្រូវលោកអ្នក ក៏បានផលកាន់តែច្រើនផងដែរ ។