វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖- ខ្ទិះដូង 2 ចានចង្កើះ- ស្ករស 1 ចានចង្កើះ- ម្សៅឆា 1 ចានចង្កើះ- ម្សៅខ្សាយ កន្លះចានចង្កឹះ- អំបិល 1 ចុងស្លាបព្រាកាហ្វេ- ប្រេងឆា- ល័ក្ដពណ៌អាហារ ឬ (ស្លឹកតយ ផ្កាអមតៈសម្រាប់ធ្វើពណ៌ )+វិធីធ្វើ៖- ចាក់ខ្ទិះដូងដាំទឹកអោយពុះ បន្ទាប់មកចាក់ស្ករសចូលគ្នាកូរឱ្យរលាយស្ករស បន្ទាប់មកដួសទុកអោយត្រជាក់លាយ ម្សៅឆា ម្សៅខ្សាយចូលគ្នា– ចាក់ខ្ទិះដូងចូលទៅក្នុងម្សៅយឺតៗ ច្របាច់ខ្ទិះដូងនិងម្សៅអោយចូលគ្នា បន្ទាប់មកយកវាទៅត្រងអោយម្សៅម៉ដ្ឋល្អ- បំបែកម្សៅជា ២ ចាន ហើយដាក់ល័ក្ដពណ៌ចូលទៅក្នុងចានណាមួយក៏បានកូរអោយសប់ល្អ
– យកប្រេងឆាទៅលាបលើពុម្ពដើម្បីកុំអោយម្សៅជាប់ពុម្ពនំ បន្ទាប់មកយកទៅដាក់ចំហុយ ហើយចាក់ម្សៅពណ៍ចំហុយមុនរៀងជិតឆ្អិន ក្រោមមកចាក់ម្សៅពណ៍សពីលើ- បន្តចាក់ម្សៅចូលពីលើគ្នារហូតដល់ពេញចំហុយឆ្អិនល្អ ហើយទុកអោយត្រជាក់
សម្រួលអត្ថបទ៖ខ្ទឹមស