ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ដាំ​ស្រកានាគ​នៅក្នុង​ផើងងាយៗ

23-May-2019 02:33 PM

រូបភាព


ដោយ: Uddam

+ការរៀបចំមុន​ដាំ​ដុះ​
-ត្រៀម​ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​ល្មម ទៅតាម​ទំហំ និង​បរិមាណ​របស់​ដំណាំ​ស្រកានាគ​
-ដី​ផុស​ល្អ ឬ​ដី​មាន​លាយ​ជីកំប៉ុស្ត​
-ជ្រើសរើស​ពូជ​ស្រប​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក (​ពូជ​ក្រហម ឬ​ពូជ​ស​) ។ ត្រូវ​រើស​ដើម​ណា​ដែល​មាន​សុខភាព​ល្អ ធំ ថ្លោស មិន​ត្រូវ​យក​ដើម​ខ្ចី​ពេក ឬ​ចាស់​ពេក​ទេ ។​-ត្រូវ​យក​ពូជ​ដើម​ស្រកានាគ​នៅ​ស្រស់​នោះ មក​កាត់​ជា​កំណាត់​កង់ៗ ប្រវែង​ប្រមាណ ៣ ទៅ​៤​តឹក និង​រក្សាទុក​នៅ​កន្លែង​ត្រជាក់​ប្រមាណ ១​សប្តាហ៍ មុន​យកទៅ​ដាំ​។ (​ការធ្វើ​បែប​នេះ នឹង​ជួយ​ធ្វើឱ្យ​មុខរបួស​អាច​ជា​សះស្បើយ និង​អាច​ការពារ​ការឆ្លង​ជំងឺ​ផ្សេងៗ នៅ​ពេល​ដាំ )
+ការរៀបចំ​ដាំ​ដុះ
-យក​ដី​ចាក់​ចូល​ក្នុង​ផើង​ឱ្យ​ពេញ​ល្មម​
-ស្រោច​ទឹក​លើ​ដី​ឱ្យ​ជោគ ហើយ​ទុក​ហាល​ដី​ឱ្យ​ស្ងួត​ល្មម (​ដី​នៅ​មាន​សំណើម​)-ជីករណ្តៅ​ក្នុង​ផើង​ដំណាំ ជម្រៅ​ប្រមាណ កន្លះ​ម៉ែត្រ​ដើម្បី​ដាំ​ដុះ​
-យក​ដើម​ស្រកានាគ​ដែល​យើង​បាន​កាត់​ទុក​ដាំ​នោះ មក​កប់​ក្នុង​រណ្តៅ ដោយ​បញ្ឈរ​ឡើង​ទៅលើ ក្នុង​ចំនួន​ពីរ​២ ទៅ ៣​ដើម​
-លុប​ដី​ក្នុង​រណ្តៅ​ដំណាំ រួច​ស្រោច​ទឹក​
+ការថែទាំ
-រក្សា​ផើង​ដំណាំ​ក្នុង​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​-ត្រូវ​ស្រោច​ទឹក​ឱ្យ​ទៀងទាត់ មួយ​ថ្ងៃ​ពីរ​ដង ព្រឹក និង​ល្ងាច​
-នៅពេល​ស្រកានាគ​ចាប់ផ្តើម​ដុះ និង​បែក​ធាង​ថ្មី​ប្រមាណ​មួយ​ថ្នាំ​ដៃ គួរ​កាត់បន្ថយ​ការ​ស្រោច​ទឹក ដោយ​ចាក់ទឹក​ម្តង ក្នុង​រយៈពេល​ពីរ​អាទិត្យ និង​រក្សា​ទុក​ដី​ឱ្យ​ស្ងួត​
-ឧស្សាហ៍​យក​កាកសំណល់​ផ្ទះបាយ ជា​បន្លែ ឬ​ផ្លែឈើ​ផ្សេងៗ ដាក់​នៅ​នឹង​គល់​ដំណាំ ដើម្បី​ធ្វើ​ជា​ជីធម្មជាតិ​បំប៉ន​ដើម​-យក​ដី​ពូន​គល់​ដំណាំ និង​ឧស្សាហ៍​សម្អាត​ស្មៅ​ជុំវិញ​គល់​ដំណាំ​ចេញ​-ដាំ​បង្គោល​ឫស្សី និង​ចង​ដើម​ស្រកា ដើម្បី​ទប់​លំនឹង​ដំណាំ​
+ការប្រមូល​ផល
-ស្រកា​នាគ នឹង​ឱ្យ​ផល​ក្នុង​រយៈពេល​២​ឆ្នាំ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត