ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើឆាគ្រឿងសាច់គោ ឆ្ងាញ់ៗ!

23-May-2019 04:23 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់គោ (សាច់ផុយ) ១គីឡូក្រាម ហាន់ស្តើងៗ, ម្ទេសប្លោក សណ្តែកកួរ ខ្ទឹមបារាំង (បន្លែដាក់តាមចំណូលចិត្ត), សណ្តែកដីលីង ៤ស្លាបព្រាបាយ (បុកឲ្យម៉ត់បន្តិច), គ្រឿងបុក ៤ស្លាបព្រាបាយ (ល្មៀត រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស), ស្ករ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ប្រេងឆា ២ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកសាច់គោលាយជាមួយទឹកប្រេងខ្យង ស្ករ អំបិល និងទឹកត្រី ឲ្យសព្វចូលគ្នាល្អ ទុកមួយឡែក

២.ដាំខ្ទះឲ្យក្តៅដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងអោយឈ្ងុយបន្តិច សឹមដាក់គ្រឿងបុកចូលឆាឲ្យឈ្ងុយ

៣.បន្ទាប់មកដាក់សាច់ចូលឆាឲ្យសព្វជាមួយគ្រឿងប្រហែល ៥នាទី សឹមដាក់បន្លែ និងសណ្តែកដីចូល ឆាឲ្យសព្វ ប្រហែល ១-២នាទីទៀត ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ