ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើមឹកឆាម្រេចខ្ចី ឆ្ងាញ់ណាស់!

24-May-2019 04:32 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ មឹកស្រស់ កន្លះគីឡូ, ម្រេចខ្ចី ១ខាំ, ម្សៅឆាបន្តិច, ខ្ទឹមសចិញ្រ្ចាំ, ទឹកប្រេងខ្យង, គ្រឿងផ្សំរសជាតិ (តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.មឹកធ្វើឲ្យស្អាត រួចលាងទឹក ហើយឆូតវាឆ្នូត ឬហាន់ជាដុំៗល្មម

២.ម្រេចខ្ចីលាងទឹកឲ្យស្អាត និងម្សៅឆាបន្តិចលាយជាទឹកបន្តិចខាប់ៗល្មម
៣.ដាំខ្ទះដាក់ប្រេងឆា ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់មឹកចូលឆា ២-៣ត្រឡប់ ឲ្យឆ្អិនបន្តិច

៤.បន្ទាប់មកដាក់ម្រេចខ្ចី ដាក់ទឹកប្រេងខ្យង គ្រឿងផ្សំរសជាតិ និងម្សៅឆាចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ទុករំងាស់ឲ្យពុះ ឆ្អិនជាកាស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ