ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើសម្លប្រហើរកូនកាត់

25-May-2019 11:42 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ បង្គា ៣៥០ក្រាម (បកសំបក), បន្លែមាន ល្ពៅ ស្នៀតពោត ននោង ស្លឹកបាស ផ្សិត ត្រលាច ជីរនាងវង…(តាមចំណូលចិត្ត), ខ្ទឹមក្រហម ៣-៥ដុំ, ម្រេច ១ស្លាបព្រាកាហ្វេ, កាពិ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹក ៣កូនចានចង្កឹះ។

វិធីធ្វើ៖

១.ដាក់ម្រេចបុកជាមួយខ្ទឹមក្រហម និងកាពិ បុកអោយម៉ត់ចូលគ្នា

២.ដាំឆ្នាំងដាក់ទឹកដាំអោយពុះ រួចដាក់គ្រឿងដែលបុកហើយចូល ទុកមួយរំពុះ ហើយដាក់បន្លែចូល

៣.បន្ទាប់មកដាក់បង្គាចូលច្របល់ចូលគ្នា រម្ងាស់អោយពុះ ហើយដាក់ទឹកត្រី ស្ករស ច្របល់ចូលអោយសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ