វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ បាយ ១កូនចានកន្លះ, បង្គា ៥-៦ បកសំបក, មឹក ១-២ កាត់កង់ៗ, ខ្ទឹមបារាំង ប៉េងបោះ ដើមខាត់ណា និងស្លឹកខ្ទឹមហាន់ល្អិតៗ (បន្លែដាក់តាមចំណូលចិត្ត), ស៊ុត ១គ្រាប់, ទឹកស៊ីអ៊ីវ ទឹកត្រី មួយមុខ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយកន្លះ, ទឹកម្ទេស ៤ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ដាក់ប្រេងឆា រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយដាក់ខ្ទឹមបារាំងចូល ឆា ៣-៤ត្រលប់ រួចដាក់មឹក និងបង្គាចូល ឆាច្របល់ឲ្យជិតឆ្អិនបន្តិច
២.បន្ទាប់មកគោះស៊ុតដាក់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ដើមខាត់ណាចូលឆា ៣-៤ត្រលប់ ហើយដាក់បាយចូល ឆាច្របល់ចូលគ្នា
៣.ហើយដាក់ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកប្រេងខ្យង ទឹកម្ទេស ស្ករស និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ប៉េងបោះ និងស្លឹកខ្ទឹមហាន់ចូល ឆាច្របល់ ៤-៥ត្រលប់ទៀត ដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ