បរិស្ថាន
រូបភាព
ខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជាខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ខេត្តតាកែវមានផ្ទៃដីសរុប ៣,៥៦២.៧០ គីឡូម៉ែត្កការេ។
ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។
ខេត្តតាកែវមានរមណីយដ្ឋានល្បី១០កន្លែង គួរជាទីជាប់ចិត្ត
១. រមណីយដ្ឋានភ្នំដា៖ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។
២. រមណីយដ្ឋានភ្នំបាយ៉ង់៖ប្រាសាទបាយ៉ង់កោរស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រពីភ្នំពេញ និង មានចម្ងាយ ៤៣ គីឡូម៉ែត្រ ខាងត្បូងខេត្តតាកែវ ។
៣.រមណីយដា្ឋនប្រាសាទនាងខ្មៅ៖ប្រាសាទនាងខ្មៅជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើងអំពីថ្មភក់ និងឥដ្ឋ តាមរចនាបទកោះកែ ក្នុងសម័យអង្គរសតវត្សទី១០ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤នៃគ្រឹស្គសករាជ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ៥២គីឡូម៉ែត្រពីភាគខាងត្បូងក្រុងភ្នំពេញ ២៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ និង៣គីឡូម៉ែត្រពីភ្នំជីសូរ។
៤.រមណីយដ្ឋានភ្នំជីសូ៖ភ្នំជីសូរ ស្ថិតនៅភូមិស្លាឃុំរៀងស្រុកសំរោងខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រុំដែនអន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ កាត់តាមក្រុងតាខ្មៅស្រុកកណ្ដាលស្ទឹងស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវលំមួយមានចំងាយ៥ គីឡូម៉ែត្រ ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ ២៧ គីឡូម៉ែត្រ។ ភ្នំជីសូរមាន កំពស់ ១៣០ ម៉ែត្រ។
៥.រមណីយដ្ឋានទន្លេបាទី៖ទន្លេបាទីមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។ ទន្លេបាទីមានចម្ងាយ៣៥.៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ រួចបត់ស្តាំចូលផ្លូវលំចម្ងាយប្រហែល២គីឡូម៉ែត្រ។
៦. រមណីយដ្ឋាន ភ្នំតាម៉ៅ ៖ប្រាសាទភ្នំតាម៉ៅមានទីតាំងស្ថិតនៅក្នុងភូមិកន្ដឹងធំ ឃុំកន្ដឹងធំ ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទនេះមានចម្ងាយប្រហែល ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ៥១គីឡូម៉ែត្រពីក្រុងដូនកែវ នៃទីរួមខេត្តតាកែវ។
៧.រមណីយដ្ឋានភ្នំខ្លែង: វត្តភ្នំខ្លែង គឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិ កែឆ្នៃ ស្ថិតនៅក្នុងព្រៃស្លឹក ស្រុកត្រាំង ប៉ែកខាងត្បូងនៃខេត្តតាកែវ មាន ចម្ងាយ ១២ គ.ម ពីទីរួមខេត្ត ក្បែរ ផ្លូវជាតិលេខ២។ វត្តភ្នំខ្លែងជាអារាមរបស់ព្រះពុទ្ធសាសនា កកើតឡើងក្នុងឆ្នាំ ១៧៥៣។
៨.រមណីដ្ឋានអន្លង់ភ្ញៀវ(ប្តូរទៅរមណីដ្ឋានកំពូលពេជ្រ)៖រមណីដ្ឋាននេះមានទីតាំង នៅភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ បើជិះមកពីភ្នំពេញតាមផ្លូវជាតិលេខ៣ ដល់ផ្សារអង្គតាសោម (៧៧ គីឡូម៉ែត្រ ពីភ្នំពេញ) ហើយបើយើងធ្វើដំណើរតាមបណ្តោយផ្លូវខេត្តលេខ១៣២ ដល់កន្លែងកម្សាន្តអន្លង់ភ្ញៀវនោះ មានប្រវែង៣៩គីឡូម៉ែត្រទៀត និងទៅដល់ហើយ ។
៩.ប្រាសាទជប់ពល៖ស្ថិតនៅក្នុងទីតាំង វត្តបារាយណ៍ ភូមិបារាយណ៍ ឃុំបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ចម្ងាយ ៣,៥ គ.ម៉. ភាគឦសានពីសាលាខេត្តតាកែវ មានប្រាសាទឥដ្ឋមួយដែលមានឈ្មោះថា ប្រាសាទជប់ពល។
១០-ប្រាសាទយាយពៅ: ស្ថាបនាឡើងក្នុងសតវត្សទី១២ ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ៕