ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ផ្សាំ​កូន​ល្មុត ដោយ​ខ្លួនឯង​

27-May-2019 01:10 PM

រូបភាព


ដោយ: Uddam

+ការ​ផ្សាំ​កូន​ល្មុត
-ការជ្រើសរើស​ពូជ​ផ្សាំ គួរ​ជ្រើសរើស​ពូជ​ដែល​កាត់​ពី​មែកដើ​មចាស់( មូលហេតុ គឺ​វា​នឹង​អាច​ទទួលបាន​ផល​ជាង​ការដាំ​ដោយ​បណ្តុះ​គ្រាប់)
-ចំពោះ​ការជ្រើសរើស​មែក គឺ​ត្រូវ​ជ្រើសរើស​ល្មុត​ដែល​មាន​ស្លឹក​ល្មម​, មិន​ខ្ចី​ពេក​, មិន​ចាស់​ពេក​, មិនមាន​ជំងឺ និង​មិន​មាន​សត្វល្អិត​នៅលើ​សំបក​មែក ព្រមទាំង​មាន​ផ្លែ​ច្រើន-សម្ភារ​ដែល​ត្រូវ​ផ្សាំ រួមមាន កាំបិត​មុត ដែល​កាប់​ចង់​ខ្សែ​សម្រាប់​ចងរឹត (​យក​ខ្សែ ឬ​លួស​) ស្រកី​ដួង (​ហែក​យក​សំបក​ក្នុង​ដែល​ទន់​ងាយ​បឺត​ទឹក​) និង​ដី​មាន​ជីជាតិ
+វិធីផ្សាំ
-ការ​ផ្សាំ គឺ​ត្រូវធ្វើ​នៅក្នុង​ខែ​មេសា និង​ឧសភា ពោល​គឺ​នៅ​ក្នុង​រដូវវស្សា គឺ​ទទួលបាន​ជោគជ័យ
-យក​កាំបិត​ដែល​មុត មកចៀរ​ក្រឡឹង​ជុំវិញ​មែក​ពីលើ និង​ពីក្រោម​ថ្នាំ​ប្រវែង​២​ទៅ​៣​សង់ទីម៉ែត្រ-បន្ទាប់មក ឆ្កឹះ​កន្លែង​ដែលចៀរ ហើយ​បកសំបក​ចេញ
-យក​កាំបិត មក​កោស​ពីលើ​ចុះ​ក្រោម​ថ្នមៗ ឱ្យអស់​រំអិល រួច​យក​ក្រណាត់​ទៅ​ជូត​ឱ្យ​ស្អាត-យក​ស្រកីដូង​ដែល​ត្រៀម​រួច ហើយ​យក​ទៅ​ជ្រលក់​ទឹក​ឱ្យ​សើម បន្ទាប់មក យក​តំរៀប​គ្នា​ឱ្យបាន​ទំហំ​ប៉ុន​កំភួនជើង
-ក្រោយមកទៀត យក​ស្រកីដូង​ទៅ​ចង​ផ្អោប​ជាមួយ​មែក​ល្មុត ដែល​បានចៀរ​រួច​នោះ ដោយ​ចង់​រុំ​វា​ឱ្យ​ជិត និង​តឹង​ណែន​ល្អ-លុះ​ដល់​រយៈពេល​៣​ទៅ​៤​ខែ ទើប​ដុះ​ឫស យើង​អាច​ចាប់ផ្តើម​កាត់​យក​ទៅ​បណ្តុះ​នៅក្នុង​ថង់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត