វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: បង្គា ៥-៧ (បកសំបក), មឹក ៤-៥ (ហាន់កង់ៗ), ខ្ទឹមបារាំង ១ផ្លែ ចិតជាចំនិតស្តើងល្មម, ម្ទេសហាន់, ស្លឹកខ្ទឹមកាត់ខ្លីល្មម, ខ្ទឹមសចិញ្រ្ចាំ, ម្ទេសឆា ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ។
វិធីធ្វើ:
១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសហាន់ចូល រំលីងអោយឈ្ងុយបន្តិច រួចដាក់បង្គា និងមឹកចូល ឆាអោយឆ្អិនបន្តិច
២.បន្ទាប់មកដាក់ម្ទេសឆាចូល ឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទឹមបារាំងចូលឆា ៣-៤ត្រលប់
៣.ហើយដាក់ទឹកប្រេងខ្យង ទឹកត្រី និងស្ករសចូល (បើគោកអាចបន្ថែមទឹកបន្តិច) ឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹមចូលឆា ២-៣ត្រលប់ទៀត ឆ្អិនជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ