ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
រុក្ខជាតិ៖ ស្លឹកអង្កាញ់
វិធីធ្វើ និងប្រើប្រាស់៖ បុកស្លឹកអង្កាញ់ស្រស់(ស្លឹកចាស់ក៏បាន ស្លឹកទុំក៏បាន) ចំនួន៣គីឡូក្រាម អោយម៉ត់។ ដាក់លាយទឹកធម្មតា១លីត្រ ច្របាច់ពួតយកទឹក១លីត្រយកទៅប្រើ។
ទឹកថ្នាំមួយលីត្រលាយទឹក២០លីត្រសំរាប់បាញ់លើកន្លែងកណ្ដៀរ ឬយកទឹកថ្នាំមួយលីត្រនេះ ទៅលាយជាមួយម្សៅដំឡូមីរចំនួន៣គីឡូក្រាម រួចហើយយកវាទៅដាក់ហាលអោយស្ងួត យកវាទៅដាក់ទ្រាប់បាតរណ្ដៅសរសរ ឬដាក់ដំណាំ ដើម្បីបណ្ដេញសត្វកណ្ដៀរអោយរត់ខ្ចាត់ខ្ចាយ ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។