ឯកសារកសិកម្ម
រូបភាព
-ជ្រើសរើសកូនពូជដើមផ្កាកុលាបដែលត្រូវបានបង្កើតពូជតាមវិធីដាំដោយកំណាត់ដើមឬផ្សាំភ្នែក
-វះជួរជម្រៅពី ១២ទៅ ១៥ សង់ទីម៉ែត្រ ដាក់ដើមបញ្ចុះដាំទៅក្នុងជួរ
-បន្ទាប់មកលុបដីតែមិនត្រូវលុបដីឡើងកន្លែងភ្នែកផ្សាំដាំរួចស្រោចទឹកអោយសើមជោកដើម្បីរក្សាគល់អោយជាប់មាំ-ត្រូវស្រោចទឹកអោយជោកក្នុងរយៈពេលមួយសប្តាហ៍ដើម្បីអោយដើមចេញឫស(គប្បីស្រោចទឹកនៅពេលព្រឹកព្រលឹមឬល្ងាចត្រជាក់
+ ស្រោចទឹកអោយលិចចង្អូរ៖ បូមទឹកអោយលិច ២/៣ នៃចង្អូរទុកពីរម៉ោងក្រោយទឹកនឹងហួតអស់
+ ស្រោចទឹកដោយទុយយោទៅលើមុខរងនៅកណ្តាលជួរទាំងពីរ ចៀសវាងស្រោចទឹកច្រើនលើតួស្លឹកបង្កលក្ខខណ្ឌអោយផ្សិតជំងឺរាលដាល-ត្រូវកាត់ចោលនូវមែកខ្សោយ មែកឥតផ្តល់ផលកើតដង្កូវជំងឺនិងពន្លកខ្ចី អត់ប្រយោជន៍ដែល តែងដុះនៅក្រោមភ្នែកផ្សាំអោយបានទាន់ពេល
-បន្ទាប់ពី ២ទៅ ៣ ឆ្នាំត្រូវប្តូរដើមថ្មី ជ្រើសរើសពន្លកដែលដុះត្រង់ មែករបស់គល់ធំមាំហើយកាត់ត្រួយនៅកំរិតកំពស់៥០ សង់ទីមែត្រ ចោលទុកសំរាប់ធ្វើជាមែកជំនួសអោយផ្កា ហើយកាត់តួដើមមេដែលចាស់ពេកចោល
-ត្រូវប្រមូលផលផ្កាអោយចំពេលវេលា ធានាផ្កាស្រស់បានយូរ ហើយស្អាតផង-ឆាប់ប្រមូលផល ទងនៅខ្ចី ផ្កានឹងមិន រីក
-ប្រមូលផលយឺតពេល ផ្កានឹងឆាប់ស្រពោន-គប្បីប្រមូលផលផ្កានៅពេលល្ងាច ចំពោះមែកមេកាត់កំពស់ពី ៤៥ ទៅ ៥០ សង់ទីម៉ែត្រដើម្បីបង្កើតតួដើមមេ មែកឯទៀតៗ កាត់ដល់គល់ទុកស្នាមកាត់ ១ សង់ទីម៉ែត្រដើម្បីបង្កើតពន្លកថ្មី
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត