វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សំបកគាវ, សាច់ជ្រូកចិញ្រ្ចាំ ៣០០ក្រាម, បង្គា ២០០ក្រាម ហាន់ល្អិតៗ ឬចិញ្រ្ចាំ, ខ្ទឹមស និងម្រេច (បុក ឬចិញ្រ្ចាំចូលគ្នាឲ្យម៉ត់) ១-២ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ, គល់ស្លឹកខ្ទឹម ហាន់តូចៗ។ គ្រឿងផ្សំទឹកស៊ុប៖ ទឹក ១ចានគោម, ដុំស៊ុប ១ដុំ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ធ្វើស្នូល យកសាច់ចិញ្រ្ចាំ បង្គាចិញ្ច្រាំ ដាក់លាយជាមួយខ្ទឹមស និងម្រេចដែលបុកហើយ ប្រេងល្ង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ និង គល់ស្លឹកខ្ទឹមចូលគ្នា លាយច្របល់ឲ្យសព្វល្អ
២.បន្ទាប់មកយកសំបកគាវមកខ្ជប់ស្នូលដែលលាយហើយ រួចយកទៅដាក់ស្ងោរឲ្យឆ្អិន
៣.ធ្វើទឹកស៊ុប ដាំឆ្នាំងដាក់ទឹក ដាក់ដុំស៊ុបចូល ដាំឲ្យពុះ ហើយដាក់ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ទុកឲ្យពុះ ឆ្អិនជាការស្រេច
៤.រួចរាល់អស់ហើយដួសគាវស្ងោរដាក់ចាន ដួសទឹកស៊ុបដាក់ចូល អាចបន្ថែមបន្លែដូចជាស្ពៃតឿ ស្ពៃចង្កឹះ ផ្សិត…(តាមចំណូលចិត្ត) និងដាក់បន្ថែមខ្ទឹមលីង ស្លឹកខ្ទឹមហាន់ តាមចំណូលចិត្ត ឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ