ឯកសារកសិកម្ម
រូបភាព
+ធាតុផ្សំ និងវិធីធ្វើ
-លាយទឹកអូសាវែល) ម៉ាក “Chlore” មានលក់នៅតាមផ្សារទំនើប និងផ្សារធម្មតា ចំនួន ៥០ សេសេ ជាមួយ ទឹក ២០លីត្រ សំរាប់បាញ់ទៅលើស្វាយ ដែលមានជំងឺនេះ+វិធីប្រើប្រាស់
-បាញ់ល្បាយដែលបានលាយ ទៅលើដើមស្វាយទាំងមូល នៅពេលល្ងាចឲ្យបាន ២ដង ក្នុងមួយសប្តាហ៍ រហូតទាល់តែលែងឃើញមានចំណុចខ្មៅៗលើស្លឹក ឬដុំពកៗលើស្លឹក តទៅទៀត
-ក្រៅពីនេះ យើងអាចយកល្បាយរបស់ទឹកលាយជាមួយអូសាវែលនេះ មកជូតផ្លែស្វាយ ដើម្បី សម្លាប់មេរោគ នៅលើសំបកស្វាយ ដោយយកក្រណាត់ជ្រលក់ទឹកល្បាយនេះមកជូតផ្លែស្វាយ ឲ្យស្អាត មុនពេលដាក់វាបន្ទំ ឬ លាងជាមួយទឹកក្តៅអ៊ុន (៣៨ដឺក្រេ) ជាជំនួសក៏បាន-ផ្លែស្វាយដែលបានបេះរួចហើយ បើសិនជាមិនអាចលាងជាមួយទឹកក្តៅ យើងអាចប្រើទឹក អូសាវែល លាយជាមួយ ទឹកស្អាត អូសាវែល ១០សេសេ លាយជាមួយទឹកស្អាត ៥០លីត្រ បន្ទាប់មកស្រង់យកមកលាងទឹកស្អាតធម្មតា ទើបជូតឲ្យស្ងួត យកមកដាក់បន្ទំ ដើម្បីកាត់បន្ថយ ពេលវាទុំស្អុយក្បាល ឬរលួយក្នុង
-អូសាវែល ភាគច្រើនត្រូវបានប្រើសម្រាប់សម្លាប់មេរោគ និងសម្លាប់សត្វល្អិត ប៉ុន្តែវាត្រូវបានគេ សាកល្បង យកមកប្រើ ដើម្បីកំចាត់ជំងឺនេះ នៅលើស្វាយដែលមានបញ្ហាបានទទួលជោគជ័យ រួចហើយ នៅប្រទេសហ្វីលីពីន-ដូច្នេះ ការប្រើវិធីនេះសម្រាប់កំចាត់រោគស្វាយនៅប្រទេសកម្ពុជា ក៏អាចទទួលបានប្រសិទ្ធភាពដូចគ្នា ព្រោះអាកាសធាតុនៅប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា មិនមានអ្វីខុសគ្នានោះឡើយ
-ការយកអូសាវែលមកប្រើដើម្បីកំចាត់មេរោគរបស់ស្វាយ មានសុវត្ថិភាពជាងការប្រើថ្នាំពុល-ជាចុងក្រោយ សូមសង្កេតមើលមែកស្វាយណាដែលសង្ស័យថាមានបញ្ហា ដូចជាមានអុជ ខ្មៅលើស្លឹក ត្រួយប្រែជាលឿង ត្រួយ ក្រៀម រួចស្វិត ហើយជ្រុះស្លឹក ឬមានភាពក្រិនស្លឹករួញ ក្តោប រួចជ្រុះទាំងអស់នេះ គឺជា សញ្ញា បង្ហាញថាស្វាយនោះកំពុងឆ្លងជំងឺ ឬមានសត្វល្អិតយាយី-បើសិនជាមានការខូចខាតខ្លាំងទៅលើការលូតលាស់របស់ស្វាយ គេគួរតែកាត់មែកស្វាយចោលខ្លះ ជាពិសេសមែក ណាដែលមានបញ្ហាធ្ងន់ធ្ងរ ដើម្បីឲ្យវាលាស់ត្រួយថ្មីជំនួសវិញ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត