វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ: ជីឆាយ ៣០ក្រាម, ប្រហិតត្រី សាច់ជ្រូក ឬសាច់គោ ១៥០ក្រាម (តាមចំណូលចិត្ត), សាច់ ចិញ្រ្ចាំ ១៥០ក្រាម មូលជាដុំៗ, ផ្សិតក្រៀមត្រាំទឺកឲ្យទន់ កាត់ជាដុំៗ កន្លះកូនចាន, ការ៉ុត ១ផ្លែតូចល្មម, ស្លឹកខ្ទឹមហាន់, ខ្ទឹមចិញ្រ្ចាំលីង ១ស្លាបព្រាបាយ,ទឺកស៊ីអ៊ីវ ៣ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឹក ៣-៤កូនចាន។
វិធីធ្វើ:
១.យកសាច់ចិញ្រ្ចាំ លាយជាមួយទឹកស៊ីអ៊ីវចូល ១-២ស្លាបព្រាកាហ្វេ ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយឡែក
២.បន្ទាប់មកដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់ទឹកស៊ីអ៊ីវ ស្ករស អំបិល ខ្ទឹមលីង សាច់ចិញ្រ្ចាំ ផ្សិត ការ៉ុត ជីឆាយ ស្លឹកខ្ទឹមចូលគ្នា ច្របល់ឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
*នេះគ្រាន់តែជាវិធីធ្វើមួយបែបដែលយើងខ្ញុំបានបង្ហាញប្រាប់ វិធីធ្វើមានច្រើនទៅតាមចំណូលចិត្ត៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ