ឯកសារកសិកម្ម
រូបភាព
+ការបណ្តុះកូន
-រៀបចំថ្នាលដែលមានដីមានជីជាតិ ឬថង់ខ្មៅសម្រាប់បណ្តុះគ្រាប់ល្ហុង
-ព្រោះគ្រាប់ល្ហុងលើថ្នាលនោះ ហើយយកដីមករោយ លុបពីលើសើរៗ ឱ្យស្តើងបំផុតដើម្បីឱ្យគ្រាប់ឆាប់ដុះ លូតលាស់
-នៅពេលកូនល្ហុងដុះលូតលាស់ ត្រូវដកកូនល្ហុងខ្លះចេញ ទុកតែកូនល្ហុងណាដែលរឹងមាំល្អប៉ុណ្ណោះ+វិធីដាំដុះ
-ចាក់ដីដែលមានជីជាតិ ដោយលាយជាមួយជីធម្មជាតិ ឬជីលាមកសត្វឱ្យបានច្រើនតាមអាចធ្វើទៅបាន ក្នុងផើងដំណាំរបស់អ្នក ដើម្បីជួយឱ្យល្ហុងដុះលឿន ដើមថ្លោស និងឆាប់ផ្តល់ផល
-យកអំបែងក្បឿងកប់ក្នុងដី ពីក្រោមចំទីតាំងឫសកែវរបស់កូនល្ហុងក្នុងផើង (វិធីនេះនឹងជួយធ្វើឱ្យឫសកែវក្រិន ប្រៀបដូចជាយើងបានគ្រៀវឫសនោះដែរ-ម្យ៉ាងបើសិនជាល្ហុងនោះជាល្ហុងឈ្មោល វាក៏អាចនឹងក្លាយទៅជាល្ហុងញីដែរ ផ្ទុយទៅវិញ បើសិនជាយើងទុកឱ្យឫសកែវចាក់ចុះទៅក្នុងដីជ្រៅ វានឹងធ្វើឱ្យដើមខ្ពស់ពេលមានផ្លែ ងាយរលំ ពេលមានខ្យល់បក់ខ្លាំងម្តងៗ)
-ដកកូនល្ហុងពីថ្នាល ដោយដាក់ឫសកែវចំអំបែងក្បឿងដែលយើងរៀបចំនោះ រួចកប់និងលុបដីឱ្យជិតវិញ ដោយសង្កត់ដីជុំវិញកូនល្ហុងឱ្យណែន រួចស្រោចទឹកឱ្យជោគ
-រក្សាទុកផើងកូនល្ហុងនៅទីតាំងដែលត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ពិសេសពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹម-ក្រោយដាំរយៈពេល៥ ទៅ ៦ថ្ងៃ កូនល្ហុងនឹងអាចដុះឫស ពង្រឹងដើមបានខ្លះ
-ត្រូវបន្តស្រោចទឹកឱ្យបានគ្រប់គ្រាន់ និងទៀងទាត់ ២ដងក្នុងមួយថ្ងៃ ដើម្បីកុំឱ្យកូនល្ហុងក្រិន
+ការថែទាំ
-ក្រោយដាំដុះហើយ យើងត្រូវរកកម្ទេចចំបើង ឬស្លឹកឈើងាប់ផ្សេងៗ មកគ្របគល់ល្ហុង ស្រោចទឹក ពូនគល់ និងជំរះស្មៅនៅជុំវិញគល់ដើម្បីកុំឱ្យសត្វល្អិតមករស់នៅធ្វើជាជំរក-ត្រូវបេះផ្លែល្ហុងចោលខ្លះ នៅពេលដើមល្ហុងមានផ្លែច្រើន ដើម្បីឱ្យផ្លែដែលនៅសល់ធំៗល្អ
+ការប្រមូលផល
-ជាទូទៅគេអាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ៧ទៅ៨ខែ តែសម្រាប់វិធីខាងលើនេះ យើងអាចប្រមូលផលបាន នៅពេលល្ហុងមានអាយុ៤ខែប៉ុណ្ណោះ
-ល្ហុងនឹងឱ្យផលច្រើននៅពេលវាមានអាយុពី២ទៅ៣ឆ្នាំ ចាប់ពីអាយុ៤ទៅ៥ឆ្នាំ ល្ហុងនឹងខ្សោយដើម ផ្កាផ្លែក៏ថយចុះដូចគ្នា+វិធីប្រមូលផល
-ត្រូវកាត់ផ្លែល្ហុង នៅនឹងទងសណ្តងឱ្យកៀកជិតដើម រួចសឹមកាត់ទងដែលសល់វែងនោះចោល វិធីប្រមូលផលបែបនេះទើបត្រូវតាមក្បួនខ្នាត
ទស្សនាវិឌេអូខាងក្រោម៖
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត