ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើផ្សិតរុំគាវបំពង ស្រួយឆ្ងាញ់!

30-May-2019 04:41 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សំបកគាវ ១ដុំ, ផ្សិតម្ជុល ១ដុំ, ម្សៅបំពង ១ចានល្មម, ទឹកបន្តិច, ប្រេងឆាសម្រាប់បំពង។

វិធីធ្វើ៖

១.យកផ្សិតកាត់ឬសវាចេញ ហើយលាងទឹកឲ្យស្អាត រួចយកប្រឡាក់ជាមួយម្សៅបំពងឲ្យសព្វល្អ

២.បន្ទាប់មកយកផ្សិតរុំជាមួយសំបកគាវ ដាក់ទឹកលាបបន្តិចត្រង់ចុងៗសំបកគាវ (ចំនុចដែលត្រូវបត់វា ដើម្បីឲ្យវាស្អិតមិនរបូតចេញ)

៣.រួចអស់ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ចេញឲ្យស្រស់ប្រេង យកដាក់ចាន ញ៉ាំជ្រលក់ជាមួយទឹកប៉េងបោះ ទឹកម្ទេស…តាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ