ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

បង្អែមបបរពោត ឆ្ងាញ់ហើយងាយធ្វើ…!!

31-May-2019 09:13 AM

រូបភាព


ដោយ: Uddam

+វិធីធ្វើបង្អែមបបរពោត
+គ្រឿងផ្សំ
-ពោតខ្ចី5ផ្លែឈូសយកសាច់
-ស្ករសកន្លះគីឡូ


-ខ្ទិះដូងដើម១ចានចង្កឹះ ខ្ទិះដូងចុង ១ចានគោម
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ម្សៅឆា កន្លះចានចង្កឹះ


+វិធីធ្វើ៖១-ដាក់ដាំទឹកកន្លះឆ្នាំ ដាក់សាច់ពោត ដាំអោយពុះដាក់ខ្ទិះដូងចុងចូល ។
២-ពេលបង្អែមពុះហើយ ដាក់ស្ករស អំបិល កូរអោយរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត។
៣-ម្សៅឆាដាក់ទឹកកូរអោយរលាយចាក់ទឹកម្សៅចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អលើកចុះ។


៤-យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើម ដាក់អំបិលបន្ដិច ម្សៅឆាបន្តិច ចូលគ្នា កូរអោយរលាយដាំអោយពុះហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិន លើកចុះ។
៥-ពេលបរិភោគ ដួសបង្អែមដាក់ចានហើយស្រូបខ្ទិះដូងពីលើ រឹតតែឆ្ងាញ់៕